ពិព័រណ៍ភូមិមួយផលិតផលមួយអបអរសាទរពិធីប្រណាំងទូកខេត្តកណ្តាល បានចាប់ផ្តើមថ្ងៃនេះ

2024/10/17 07:40:08 pm        313

ការពិព័រណ៍ភូមិមួយផលិតផលមួយ អបអរសាទរពិធីប្រណាំងទូកខេត្តកណ្តាល នៅថ្ងៃទី១ នៅ​ថ្ងៃ​ទី១៧ ខែតុលានេះគឺបានចាប់ផ្តើមដំណើរការ ដែលក្នុងពិព័រណ៍នេះ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​សហការ​រៀប​ចំ​តាំងបង្ហាញផលិតផល កសិកម្ម ផលិតផលកែច្នៃនាំចេញ ដែលកកើតនៅ​ក្នុង​ទឹក​ដី​ខេត្ត​កណ្តាល ប្រមាណជាង៣០ស្តង់ និងមានតាំងបង្ហាញ​ផលិតផល​ចំរុះ​នានា​ទៀត​ប្រមាណ​ជាង​១១០​ស្តង់។

តំណាងស្តង់ពិព័រណ៍មកពីតាមក្រុងស្រុក និងមន្ទីរជុំវិញខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី១៧ ខែតុលានេះថា នៅថ្ងៃនេះពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ជិតឆ្ងាយ ដែល​អញ្ជើញ​មក​ទស្សនាការប្រណាំងទូកខេត្តកណ្តាល អបអរសាទរពិធីចេញវស្សា និងអបអរ​សាទរ​ព្រះរាជ​ពិធី​​បុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងបានស្គាល់នូវរាល់ផលិតផល ទំនិញ និងសេវាកម្មនានា ដែលកកើតនៅក្នុងទឹកដីភូមិសាស្ត្រខេត្តកណ្តាល និងជួយ​លើក​កម្ពស់​ការ​គាំទ្រនូ​វផលិតផលទាំងនេះ ដើម្បីជំរុញកំណើនជីវភាព សេដ្ឋកិច្ចនៅក្នុងខេ​ត្ត​កណ្តាល​របស់​យើង​។

ដោយឡែកនៅព្រឹកថ្ងៃនេះដែរ ទូកទាំង៦៥ទូក សរុបសរុបកីឡាករ កីឡាការិនី​ប្រមាណជិត ៤០០០​នាក់ បាននាំអញ្ជើញមកដល់ទីលានប្រណាំងទូក នៅសួនមាត់ទន្លេបាសាក់​ក្រុងតាខ្មៅ​អស់​ហើយ ដើម្បីត្រៀមប្រណាំងទូកដែលនឹងចាប់ផ្តើមនៅម៉ោង១រសៀលនេះ។ ក្រុមកីឡាករ​នានា បានសំដែងការសប្បាយចិត្តខ្លាំង ដែលមានប្រទេសមានសន្តិភាពពេញលេញ សេដ្ឋកិច្ច​រីក​ចម្រើន មានពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាច្រើនកុះករ ផ្តល់កម្លាំង​ចិត្ត​ការ​ប្រណាំង​ទូក និងធនាបានការអភិរក្ស សម្បត្តិវប្បធម៌ខ្មែរ​យើង​បន្ត​រីក​ចម្រើន​ល្បី​លើ​ឆាក​អន្តរជាតិ​។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តកណ្តាលឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ​ទី១៧ ដល់ថ្ងៃទី១៨ ខែតុលានេះ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីអមជាច្រើន រួមមាន៖ ការតាំង​ពិព័រណ៍​បង្ហាញផលិតផល អត្តសញ្ញាណខេត្តកណ្តាល ការប្រគំតន្ត្រីខ្នាតធំ បណ្តែតកូបប្រទីប បាញ់​កាំ​ជ្រួចចម្រុះព័រណ៌ជាច្រើនទៀត ហើយរំពឹងថា ពលរដ្ឋ និងទេសចរជាតិ អន្តរជាតិ ចូល​ទស្សនា​ច្រើន​កុះករ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm