ការងារជាង ៣ម៉ឺនកន្លែងត្រៀមបង្ហាញក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ សប្តាហ៍ក្រោយ

2024/10/17 07:51:03 pm        137

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​រៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅថ្ងៃទី២៦ និង២៧ ខែតុលា នៅ​សាល​ពិព័រណ៍​កោះពេជ្រជាមួយឱកាសការងារចំនួនជាង ៣០,០០០ កន្លែងពីក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ចំនួន១៥០ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ នៅព្រឹកថ្ងៃទី១៧ ខែ​តុលា​នេះ បានមានប្រសាសន៍ឲ្យដឹងថា ព្រឹត្តិការណ៍ការងារនាពេលខាងមុខនេះ នឹងប្រមូល​ផ្តុំ​និយោជក​ធំៗ​គ្រប់​វិស័យប្រមាណ១៥០ ដែលរំពឹងថា បើកឱកាសការងារថ្មីៗថែមទៀតចំនួនជាង ៣ម៉ឺន​កន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និង​សមត្ថភាព។ ក្នុងនោះវិស័យនាំមុខគេរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង , សេវា​កម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ , អចលន​ទ្រព្យ , សេវាកម្ម និងវិស័យឧស្សាហកម្ម និងកម្មន្តសាលជាដើម។

ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១៤ ដែលក្រសួង​រៀបចំ​​ពិព័​រណ៍កា​រងារ​ថ្នាក់​ជាតិ​នេះឡើង ក្នុងគោលបំណង ដើម្បីបន្ត​រក្សាតុល្យភាពក្នុងទីផ្សារការងារ តាមរយៈការជួយ​ជ្រោមជ្រែង​និយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ ក៏​ដូច​ជា បង្កើតឱ្យមានវេទិកាការងារជួបជុំគ្នានៅមួយកន្លែង ដោយងាយស្រួល រវាងអ្នក​ស្វែង​រក​ការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និង​ចែករំលែកព័ត៌មានទីផ្សារការងារ។

សូមបញ្ជាក់ថា ក្រៅពីកម្មវិធីពិព័រណ៍ការងារ ក៏នឹងមានរួមបញ្ចូលសិក្ខាសាលាស្តីពីផលិតភាព​ថ្នាក់​ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹង ផលិតភាព តាមរយៈ​ការ​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយ លើក​កម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើនផលិតភាពការងារ និងបង្ហាញ​ពី​ការ​វិវត្ត​បច្ចេក​វិទ្យាថ្មីៗ​ដែល​ប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍ​មួយ​ចំនួ​ន​ប្រើប្រា​ស់​ដើម្បី​គ្រប់​គ្រង​ការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីក​ប្រសិទ្ធ​ភាព​ការងារ​ក្នុង​បរិបទ​ការងារ​តាម​គន្លងប្រក្រតីថ្មី៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm