អគារសិក្សា១ខ្នងធ្វើអំពីឈើប្រក់​ស័ង្កសី សាងសង់តាំងពីឆ្នាំ១៩៩៣ ត្រូវបានជួសជុលឡើងវិញ និងការស្ថាបនារោងអាហារ សម្រាប់សិស្សានុសិស្ស

2024/10/17 08:05:15 pm        141

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងសកម្មភាពជួសជុលអគារសិក្សា១ខ្នងមាន ៣បន្ទប់ ធ្វើអំពីឈើប្រក់ស័ង្កសី និងរោងអាហារសម្រាប់សិស្សានុសិស្សនេះ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាថ្មល់បំបែក ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

សកម្មភាពនេះ ត្រូវបានចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍មូលដ្ឋាន អាជ្ញាធរឃុំស្រុក និងបានសហការពីសំណាក់ក្រុមការងារស.ស.យ​.ក.ថ្នាក់ ខេត្ត ថ្នាក់ស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ មេឃុំ មេប៉ុស្តិ៍ និងកងប្រជាការពារនៅក្នុងមូលដ្ឋាន។ លទ្ធផលនៃការជួសជុល និងសាងសង់​សម្រេចបានប្រមាណ ៩០ភាគរយហើយ ដែលបច្ចុប្បន្នកំពុងដំណើរការចាក់សាបនៅ រោងអាហារ​សម្រាប់សិស្សានុសិស្ស។

តាមការពិនិត្យជាក់ស្ដែង ដំបូលស័ង្កសីមានសភាពចាស់អាចប្រឈម នឹងការលេចធ្លុះធ្លាយ​នៅពេលមិនយូរប៉ុន្មានខាងមុខ ដោយការស្វែងយល់ពីភាពលំបាករបស់សិស្ស លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការផ្លាស់ប្តូរដំបូលដោយប្រក់ស័ង្កសីថ្មី និងប្រភេទស័ង្កសីដែល ល្អមានគុណភាពខ្ពស់ ហើយការជួសជុលអគារសិក្សានេះ នឹងជំរុញឲ្យបានរួចចប់សព្វគ្រប់មុនពេលមុនបវេសនកាលឆ្នាំសិក្សា ២០ ២៤-២០២៥ខាងមុខនេះ។

មានប្រសាសន៍ផ្ដាំផ្ញើ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្ត បានផ្តល់ថវិកាចំនួនជាង ៧លានរៀល បង្ក្រប់​លើការ​ចំណាយអស់ប្រមាណជាង ១៣លានរៀល ​ដើម្បីជួយជ្រោមជ្រែងក្នុងដំណើរការ​ជួសជុល​ដែលកំពុងតែមានបញ្ហាខ្វះខាត។ ឯកឧត្ដម ក៏បានជំរុញឲ្យសាលាបន្តធ្វើការដាំផ្កាស្ថាបនា​សួនឲ្យមាន​សោភ័ណភាព និងក្លាយជាសាលាគំរូហើយ នៅពេលបើកបវេសនកាលខាងមុខនេះ ឯកឧត្ដមនឹងមកចូលរួមក្នុងដំណើរការបើកបវេសនកាលផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm