ក្រសួងសេដ្ឋកិច្ចចេញប្រកាសថ្មី នៃការលើកទឹកចិត្តចំពោះការកែតម្រូវ​លិខិតប្រកាសពន្ធ​ដោយស្ម័គ្រចិត្ត

2024/10/17 08:15:14 pm        334

អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលស្នើសុំធ្វើការកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញដោយស្ម័គ្រចិត្ត ត្រូវ ទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុង ដោយទុករយៈពេលរហូត ដល់ដំណាច់ខែ មិថុនា ឆ្នាំ២០២៥។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាស ស្តីពីការកែសម្រួលប្រការ៣ នៃប្រកាសលេខ ០៧១ សហវ.ប្រក.អពដ ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ដោយប្រការ ៣ ថ្មីនេះបានកែ សម្រួល គឺអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដែលស្នើសុំធ្វើការកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញដោយស្ម័គ្រចិត្ត ត្រូវទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាក ពិន័យជាប្រាក់ទាំងស្រុង ដោយទុករយៈពេល រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ដូចជា៖ ចំពោះការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ លើប្រតិ- បត្តិការដែលកើតឡើងមុនការិយបរិច្ឆេទ ខែ សីហា ឆ្នាំ ២០២៤ តែប៉ុណ្ណោះ។ ដោយឡែក ការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធ លើ ប្រតិបត្តិការដែលកើតឡើងចាប់ពីខែ សីហា ឆ្នាំ២០២៤ តទៅ មិនត្រូវទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលនេះឡើយ។

ចំពោះការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ ក្នុងអំឡុងពេលរងសវនកម្មពន្ធដារ ដែលការកែ តម្រូវនោះ បានធ្វើឡើងមុនពេលសវនករពន្ធដាររកឃើញកំហុសរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកតែប៉ុណ្ណោះ (ក្នុងករណីសវនករ មិនទាន់បានបង្ហាញ និងគ្មានកំណត់ហេតុបញ្ជាក់ពីលទ្ធផលសវនកម្ម)។

ប្រសិនបើការកែតម្រូវលិខិតប្រកាសពន្ធ លើលទ្ធផលសវនកម្មដែលសវនករបានរកឃើញ ក្នុងអំឡុងពេលរងសវនកម្មពន្ធដារ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ត្រូវទទួលរងពន្ធបន្ថែម ១០ ភាគរយ និងការប្រាក់ ១,៥ ភាគរយ ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ស្ដីពីពន្ធដារជាធរមាន។ ករណីនេះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក នឹងត្រូវទទួលរងពន្ធបន្ថែម និងការប្រាក់ តាមនីតិវិធី និង លទ្ធផលនៃការធ្វើសវនកម្មពន្ធដារ ដោយពន្ធបន្ថែម និងការប្រាក់ដែលបានបង់រួច តាមរយៈការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រ ចិត្ត ត្រូវអនុញ្ញាតឱ្យកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់ដែលជាលទ្ធផលនៃការធ្វើសវនកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        228
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm