ប្រទីបរបស់ក្រសួង ស្ថានប័ននានាកំពុងរៀបចំតុបតែងលម្អត្រៀម​អបអរ​ក្នុងព្រះរាជពិធី​បុណ្យ​អុំទូក

2024/10/17 08:36:06 pm        383

ប្រទីបរបស់ក្រសួង និងស្ថាប័ននានា កំពុងរៀបចំ​តុប​តែង​លម្អ​ត្រៀម​បណ្តែត​ក្នុងព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅ នៅខែវិច្ឆិកា​ខាង​មុខ​នេះ​។

គិតមកដល់ថ្ងៃទី១៧ ខែតុលានេះ ការរៀបចំតុបតែងលម្អប្រទីបរបស់ក្រសួង ស្ថាប័ននានា កំពុង​មមាញឹក ដើម្បីត្រៀមបណ្តែតអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះ​ព្រះ​ខែ។ ប្រទីបដែលកំពុងរៀបចំទាំងនោះមានដូចជា៖ប្រទីបព្រឹទ្ធសភា រដ្ឋសភាព រាជដ្ឋាភិបាល ព្រះបរមរាជវាំង ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួង​ទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញជាដើម។

បើតាមការលើកឡើងរបស់យុវជនបានប្រាប់BTVឱ្យដឹងថា នៅឆ្នាំនេះ នឹងចូល​ព្រះពិធី​បុណ្យ​អុំទូ​ក​នៅ​មុខព្រះបរមរាជវាំង មើលការប្រណាំងទូក អុជកាំជ្រួច បណ្តែតប្រទីប និងដើរ​ទស្សនា​ស្តង់​តាំង​ពិព័រណ៍ផ្សេងៗ។

ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល​៣​ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាទម្លាប់ ពិធីបុណ្យអុំទូក​ខុស​ប្លែក​ពីពិធី​បុណ្យនានា ដែលប្រជាពលរដ្ឋ​ខ្មែរភាគ​ច្រើន​ធ្វើដំ​ណើរ​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅស្រុ​កកំ​ណើត ឬតំបន់កំសាន្តនានា រីឯព្រះរាជពិធីនេះវិញ គឺប្រជាពលរដ្ឋខ្មែរ​ភាគ​ច្រើន​បាន​នាំគ្នាធ្វើ​ដំណើរពីខេត្តនានា មកទស្សនាការប្រណាំងទូកនៅរាជធានីភ្នំពេញ។

គួរំលឹក​ដែរថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុង​គោល​បំណងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹកនាំ​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែលបានចូល​មក​ឈ្លាន​ពាន​ត្រួត​ត្រាខ្មែរអស់រយៈពេល៤ឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១។ ជា​ភស្តុតាង​នៃ​រឿង​ចម្បាំងក្នុងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ដោយ​បាន​ឆ្លាក់រូបភាពកងទ័ពទូកជាច្រើនមហិមា និងមានព្រះឆាយាលក្ខ័នៃព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់​ឈរលើទីតាំងនាវាចម្បាំង ដោយទ្រង់ធ្នូនិងដំបងយ៉ាងស្វាហាប់ ក្នុងចំណោម​ទ័ព​ទូក​ទាំ​ង​ឡាយ​៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm