លោក Trump បន្តអះអាងមិនពិតថាជនអន្តោប្រវេសន៍នៅរដ្ឋ Ohio របស់អាមេរិក បរិភោគសត្វចិញ្ចឹម

2024/10/17 08:45:14 pm        85

បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃពុធ (១៦ តុលា) បានបន្តប្រកាន់ជំហររបស់ខ្លួនចំពោះអះអាងមិនច្បាស់លាស់ដែលថា ជនអន្តោប្រវេសន៍នៅក្នុងរដ្ឋ អូហាយយ៉ូ (Ohio) កំពុងបរិភោគសត្វចិញ្ចឹមរបស់អ្នកស្រុក ដោយប្រាប់អ្នកបោះឆ្នោតឡាទីន ក្នុងអំឡុងយុទ្ធនាការមួយថា លោកគ្រាន់តែនិយាយអ្វីដែលត្រូវបានរាយការណ៍ប៉ុណ្ណោះ។

លោក Trump ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានពង្រីកការអះអាងមិនពិតដែលថា ជនអន្តោប្រវេសន៍ហៃទីនៅទីក្រុង ស្រ្ពីងហ្វៀល (Springfield) រដ្ឋ អូហាយយ៉ូ (Ohio) កំពុងលួចសត្វចិញ្ចឹមរបស់អ្នកស្រុក ឬយកសត្វព្រៃពីឧទ្យានសម្រាប់ធ្វើជាអាហារ។ មិនមានរបាយការណ៍គួរឱ្យទុកចិត្តណាមួយដែលថាជនជាតិហៃទី បរិភោគសត្វចិញ្ចឹមនោះទេ ហើយមន្ត្រីនៅក្នុងរដ្ឋ Ohio រួមទាំងអ្នកសាធារណរដ្ឋផងដែរ បាននិយាយម្តងហើយម្តងទៀតថា រឿងនេះគឺមិនពិតឡើយ។

នៅក្នុងព្រឹត្តិការណ៍ជួបជុំយុទ្ធនាការមួយនៅទីក្រុង ម៉ៃអាមី (Miami) នៅពេលត្រូវបានសាកសួរថាតើលោកពិតជាជឿថាជនអន្តោប្រវេសន៍កំពុងបរិភោគសត្វចិញ្ចឹមមែនដែរឬទេ លោក Trump ឆ្លើយថា លោកគ្រាន់តែនិយាយអ្វីដែលត្រូវបានរាយការណ៍ប៉ុណ្ណោះ ដោយបន្ថែមថា “ពួកគេក៏បរិភោគរបស់ផ្សេងទៀតដែលមិនគួរបរិភោគផងដែរ”។

លោក Trump លើកឡើងថា “សារព័ត៌មានជាច្រើន” ក៏បានរាយការណ៍ពីការអះអាងនេះដែរ ដោយមិនបញ្ចេញឈ្មោះ ឬផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។ លោក Trump ធ្លាប់បាននិយាយកាលពីមុនថាលោកនឹងនិរទេសជនអន្តោប្រវេសន៍ហៃទី យ៉ាងច្រើនចេញពីទីក្រុងរបស់រដ្ឋ Ohio ទោះបីជាពួកគេភាគច្រើនរស់នៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ក៏ដោយ។ ទីក្រុងនេះ បានទទួលការគំរាមគ្រាប់បែកជាច្រើនដង ចាប់តាំងពីលោក Trump បានចាប់ផ្តើអះអាងឡើងវិញនូវការចោទប្រកាន់មិនពិតលើជនជាតិហៃទី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm