សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ឧបត្ថម្ភ​សម្ភារៈ​ដល់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​ជម្រើស​ជាតិ​ខ្លួន​

2021/10/11 07:35:19 pm        102

​​វ៉ូ​វី​ណា​ម៖ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​នាំ​យក​នូវ​អំណោយ​មួយ​ចំនួន​ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក៏ដូចជា​ក្រុម​ជម្រើស​ជាតិ​វ៉ូ​វី​ណា​ម​កម្ពុជាដែល​កំពុង​ធ្វើ​ការ​បិទ​ខ្ទប់​ហ្វឹកហាត់​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ថ្លែងប្រាប់​ក្រុមការងារ BTV ឯកឧត្តម អ៊ូ រតនា បាន​ឲ្យ​ដឹង​ថា សម្រាប់​អំណោយ​របស់​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ផ្ដល់ជូន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាគឺ​មាន​ម៉ាស់​ចំនួន ១២,៥០០​ម៉ាស់ និង​អាល់កុល ៩០​លីត្រ ខណៈ​សម្ភារៈ​ឧបត្ថម្ភ​ដល់​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​របស់​ខ្លួនគឺមាន​ម៉ាស៊ីន​ចម្រុះ​ទឹក​ក្ដៅ​-​ទឹក​ត្រជាក់ មី និង​ភេសជ្ជៈ​មួយចំនួន។​ ​ប្រធាន​សហព័ន្ធ​ដដែល​បាន​បញ្ជាក់ថា ទោះបី​អំណោយ​នេះ មិន​ច្រើនក្ដីតែ​នេះ​ជា​ទឹកចិត្ត​មួយ​របស់​សហព័ន្ធ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាលដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​អំឡុងពេល​ក្រុម​ជម្រើសជាតិ​កម្ពុជាកំពុងធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុងនោះ​ក៏មាន​ក្រុម​ជម្រើសជាតិ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ផងដែរ។​

​​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម អ៊ូ រតនា ក៏បាន​ថ្លែងអំណរគុណចំពោះ​កីឡាករ​-​កីឡាការិនី​ទាំងអស់ដែល​បាន​លះបង់​នូវ​មនោសញ្ចេតនា​ផ្ទាល់ខ្លួន ដើម្បី​បំពេញភារកិច្ច​ក្នុងនាម​ជម្រើសជាតិ ពិសេស​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើសជាតិ បាន​ប្រមូលផ្ដុំ​ឡើងវិញ ទោះជា​ការប្រមូលផ្ដុំ​លក្ខណៈ​បិទ​ខ្ទប់​ក៏ដោយដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​បង្កើន​នូវ​បច្ចេកទេស​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២២២ នៅ​វៀតណាម និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm