កម្ពុជារៀបចំវេទិកាជាតិគណនេយ្យ ដើម្បីជាមូលដ្ឋានគ្រឹះ ជំរុញឱ្យសម្រេចតាម​ចក្ខុវិស័យ​ឆ្នាំ២០៣០

2024/10/17 09:13:05 pm        189

កម្ពុជារៀបចំវេទិកាជាតិគណនេយ្យ ២០២៤ ដើម្បីផ្ដល់នូវព័ត៌មានអំពីវឌ្ឍនភាពថ្មី​ៗ​នៃ​វិស័យ​គណនេយ្យ និងសវនកម្ម និងប្រមូល ធាតុចូលសម្រាប់ជាមូលដ្ឋានបន្ថែម ក្នុងការរៀបចំ និង​ការ​កែ​លម្អ​ក្របខ័ណ្ឌគោលនយោបាយយុទ្ធសាស្ត្រ ជាពិសេសការពង្រឹងតួនាទី និយ័តករ និង​គណនេយ្យ​ករជំនាញ ក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ។

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុម​ប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុមិនមែនធនា គារ លើកឡើងនៅក្នុងពិធីបើកវទិកាជាតិគណនេយ្យ ក្រោមប្រធាន​បទ "តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ ចក្ខុវិស័យឆ្នាំ២០៣០”នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤នេះថា ការរៀបវេទិកាជាតិគណនេយ្យនេះ មានគោលបំណងសំខាន់ ដើម្បីផ្ដល់នូវព័ត៌មានដល់សិក្ខាកាម អំពីវឌ្ឍនភាពថ្មីៗនៃវិស័យគណនេយ្យ និងសវនកម្ម​នៅ​កម្ពុជា, និងដើម្បីប្រមូលធាតុចូលពីអ្នក ចូលរួមទាំងអស់ សម្រាប់ជាមូលដ្ឋានបន្ថែម ក្នុងការ​រៀប​ចំ និង​ការកែលម្អក្របខ័ណ្ឌគោលនយោបាយយុទ្ធសាស្ត្រ និងក្របខណ្ឌបទប្ប- ញ្ញត្តិពាក់ព័ន្ធ នឹង​វិស័យ​គណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសក្នុងការពង្រឹងតួនាទីនិយ័តករ និង​គណនេយ្យករជំនាញ ក្នុង ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ របស់ប្រទេសកម្ពុជា ឱ្យ​ទៅ​ជា​ប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

ចំណែកទាក់ទងបច្ចេកវិទ្យា, ឯកឧត្តម បន្តថា ដើម្បីទាញយក​ប្រយោជន៍​អតិបរមា​ពី​បច្ចេក​វិទ្យា​ឌីជីថល, រាជរដ្ឋាភិបាលនីតិ- កាលទី៦នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោ​ល​​នយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥» នៅឆ្នាំ២០២១ ។ លើ​មូល​ដ្ឋាន​នេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក៏បានប្រកាសដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាលទី១» ដោយក្នុងនោះ «បច្ចេកវិទ្យា, ពិសេសបច្ចេកវិទ្យាឌីជីថល, ត្រូវ​បាន​កំណត់ជាអាទិភាពគន្លឹះថ្មីមួយទៀត, បន្ថែម ពីលើអាទិភាពគន្លឹះ ទាំង ៤ នៃយុទ្ធសាស្ត្រ​ចតុ​កោណ​ ពោលគឺ ៖ មនុស្ស, ផ្លូវ, ទឹក និង ភ្លើង» ។ អាទិភាពគន្លឹះថ្មីនេះ ត្រូវបានយក មក​រៀប​ចំ​ជា​វិធានការ យុទ្ធសាស្ត្រ សម្រាប់ការអនុវត្តជាក់ស្ដែងនៅក្នុងបញ្ចកោណទី៥ នៃ «យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាលទី១ គឺបញ្ចកោណស្តីពី «ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល» ។

ឯកឧត្តម ងី តាយី បន្ថែមថា ស្របគ្នានេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវន​កម្ម​នៅ​កម្ពុជា ២០២៥-២០៣៥ នឹងដាក់ឱ្យអនុវត្តក្នុងពេលដ៏ខ្លីខាងមុខ សម្រាប់ជាមគ្គុទេសន៍ និង​ជា​ផែន​ទី​បង្ហាញផ្លូវ ក្នុងការអនុវត្តបេសកកម្មរបស់និយ័តករគណ- នេយ្យ និងសវនកម្ម ក្នុង​បុព្វ​ហេតុ​ធានា​ឱ្យប្រព័ន្ធគណនេយ្យនិងសវនកម្មជាតិមួយរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន។

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករ គណនេយ្យនិងសវនកម្ម លើកឡើងផងដែរថា ដើម្បី​សម្រេច​បាន​នូវគោលបំណង និងគោលដៅដូច​បាន​កំណត់​នៅ​ក្នុង​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថលកម្ពុជា យុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្ម- ភាពមួយចំនួន ត្រូវ​បាន​រៀប​ចំ ​និងកំពុងរៀបចំដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨។

ស្របគ្នានេះ, សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យ​ហិរញ្ញ​វត្ថុ​មិន​មែន​ធនាគារ និងសេចក្តីព្រាងយុទ្ធ សាស្រ្តអភិវឌ្ឍន៍វិស័យនិងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ គឺជាធាតុសំខាន់មួយ ដើម្បីសម្រេចឱ្យបាន នូវ​គោល​ដៅ​យុទ្ធ​សាស្ត្ររបស់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា គឺប្រព័ន្ធគណ​នេយ្យ និង​សវនកម្ម​ជាតិ​រឹងមាំ និងអាចជឿទុក ចិត្តបាន ក្នុងបរិការណ៍សេដ្ឋកិច្ចឌីជីថល។ ដើម្បី​សម្រេច​នូវ​គោល​ដៅ​ខាង​លើ តួអង្គពាក់ព័ន្ធ ទាំងក្នុងវិស័យសាធារណៈ ក៏ដូចជាវិស័យ ឯកជន ត្រូវពង្រឹង​សមត្ថភាព​ស្ថាប័ន​របស់​ខ្លួន ពិសេសការធ្វើបរិវត្តកម្មឌីជីថល សេវាសាធារណៈក្រោមសមត្ថកិច្ចរបស់ខ្លួន ឱ្យបានជាអតិបរមា តាមតែអាចធ្វើទៅបាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm