អ៊ីស្រាអែល រិះគន់បារាំង ចំពោះការរារាំងក្រុមហ៊ុនពីពិព័រណ៍អាវុធ ខណៈជម្លោះពាក្យសម្ដីកាន់តែជ្រៅ

2024/10/17 09:45:50 pm        145

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៦ តុលា) បានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែល ពីការតាំងពិព័រណ៍អាវុធជើងទឹក Euronaval ថាបានបង្ហាញពី "ភាពអាម៉ាស់" ហើយបានចោទទីក្រុងប៉ារីស ពីការអនុវត្តគោលនយោបាយអរិភាពចំពោះប្រជាជនជ្វីហ្វ ខណៈជម្លោះពាក្យសម្ដីរវាងភាគីទាំងពីរកាន់តែរីកធំ។

ការសម្រេចចិត្តរារាំងក្រុមហ៊ុនរបស់អ៊ីស្រាអែលនេះគឺជាការប៉ះទង្គិចចុងក្រោយបង្អស់ជាប់ៗគ្នាដែលជំរុញដោយភាពមិនសុខចិត្តរបស់រដ្ឋាភិបាលលោក Macron ជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមហ្កាហ្សា និងលីបង់។ ភាពតានតឹងនេះក៏បានកើតឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីទទួលបានបទឈប់បាញ់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់ និងនៅពេលដែលអ៊ីស្រាអែល វាយប្រហារតាមអាកាសបន្ថែមទៀតលើគោលដៅរដ្ឋធានីបេរូត។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបង្ហោះនៅលើបណ្ដាញសង្គម X ថា "សកម្មភាពរបស់លោកប្រធានាធិបតីបារាំង Macron គឺជាភាពអាម៉ាស់ដល់ប្រជាជាតិបារាំង និងគុណតម្លៃនៃពិភពលោកសេរី ដែលខ្លួនអះអាងថាប្រកាន់ខ្ជាប់"។ ក្រុមមន្រ្តីបារាំងថាបញ្ជាក់ម្ដងហើយម្ដងទៀតថា ទីក្រុងប៉ារីស ប្ដេជ្ញាចិត្តចំពោះសន្តិសុខអ៊ីស្រាអែល ហើយយោធារបស់ខ្លួនបានជួយការពារអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីខែមេសា និងដើមខែនេះ។

នេះជាលើកទីពីរហើយក្នុងឆ្នាំនេះដែលបារាំងបានហាមប្រាមក្រុមហ៊ុនអ៊ីស្រាអែលពីការតាំងពិព័រណ៍ការពារជាតិដ៏ធំ។ កាលពីខែឧសភា បារាំងបាននិយាយថា មានលក្ខខណ្ឌមិនត្រឹមត្រូវសម្រាប់អ៊ីស្រាអែលក្នុងការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មយោធា Eurosatory ដោយនៅពេលនោះលោក Macron កំពុងអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការនៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm