លោក Trump ទំនងជាតតាំងនឹងលទ្ធផលបោះឆ្នោតអាមេរិក ប្រសិនបើលោកចាញ់ម្ដងទៀត

2024/10/17 09:53:47 pm        100

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump និយាយថា ប្រសិនបើលោកមិនឈ្នះការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកាទេ លោកនឹងចោទថាមានការក្លែងបន្លំ និងមិនទទួលយកលទ្ធផលឡើយ ដូចដែលលោកបានធ្វើកាលពី ៤ឆ្នាំមុន នៅពេលដែលលោកចាញ់ទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ Joe Biden។

ការបដិសេធណាមួយរបស់ Trump ក្នុងការទទួលយកជ័យជំនះរបស់គូប្រជែងគឺលោកស្រី Kamala Harris អាចធ្វើអោយសហរដ្ឋអាមេរិកធ្លាក់ទៅក្នុងអស្ថិរភាពនយោបាយ ក្នុងពេលដែលប្រទេសនេះមានការបែកបាក់ខ្លាំងរួចទៅហើយ។

គួររម្លឹកថា បន្ទាប់ពីលោក Trump ចាញ់ឆ្នោតឆ្នាំ២០២០ លោក និងសម្ព័ន្ធមិត្តបានព្យាយាមបង្វែរលទ្ធផលតាមរយៈបណ្តឹងរាប់សិបករណី ប៉ុន្តែនៅទីបំផុតនៅតែមិនអាចកែប្រែ ឬពន្យារពេលរាប់សន្លឹកឆ្នោតបាន។

ភាពខុសគ្នាដ៏សំខាន់មួយនៅក្នុងការបោះឆ្នោតឆ្នាំនេះគឺថា លោក Trump មិនមានអំណាចប្រធានាធិបតីដូចដែលលោកបានធ្វើក្នុងឆ្នាំ២០២០ឡើយ ហើយច្បាប់រដ្ឋ និងសហព័ន្ធថ្មីក៏ត្រូវបានដាក់ឱ្យដំណើរការដើម្បីធ្វើឱ្យកាន់តែពិបាកក្នុងការប្រើឥទ្ធិពលលើលទ្ធផលឆ្នោត។

ទោះជាយ៉ាងនេះក្ដី លោក Trump និងសម្ព័ន្ធមិត្ត បាននិងកំពុងក្រាលមូលដ្ឋានគ្រឹះជាច្រើនខែដើម្បីតតាំង ប្រសិនបើលោកចាញ់នៅថ្ងៃទី០៥ ខែវិច្ឆិកា។ លោកក៏អាចប្រឆាំងនឹងជ័យជម្នះរបស់លោកស្រី Harris នៅក្នុងតុលាការ ឬបង្កើនការសង្ស័យពីភាពត្រឹមត្រូវនៃជ័យជម្នះរបស់លោកស្រីក្នុងចំណោមអ្នកគាំទ្រ ដែល អាចនាំឱ្យមានផលវិបាកដែលមិនអាចមើលឃើញជាមុនបាន។

ប្រសិនបើស្ថានភាពបង្ហាញថាលោក Trump ហាក់កំពុងបរាជ័យ ការពន្យារពេលរាប់សន្លឹកឆ្នោតក៏នឹងផ្តល់ឱ្យលោកនូវឱកាសមួយដើម្បីអះអាងការក្លែងបន្លំ និងការប៉ុនប៉ងធ្វើឱ្យខូចទំនុកចិត្តលើមន្ត្រីបោះឆ្នោត ខណៈក៏អាចលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនឱ្យតវ៉ាផងដែរ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm