មហាសេដ្ឋីវៀតណាមដែលមានទោសប្រហារជីវិត ប្រឈមនឹងសាលក្រម ក្នុងការកាត់ទោសថ្មី

2024/10/17 10:54:28 pm        61


មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតពីបទក្លែងបន្លំទឹកប្រាក់សរុបចំនួន ២៧ពាន់លានដុល្លារ នឹងត្រូវប្រឈមនឹងការកាត់ទោសមួយទៀតឲ្យជាប់ពន្ធនាគារអស់មួយជីវិត នាថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) ក្នុងការកាត់ក្តីពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសម្អាតលុយកខ្វក់។

គួរបញ្ជាក់ថា អ្នកជំនួញផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ លោកស្រី Truong My Lan ត្រូវបានរកឃើញថា មានទោស កាលពីខែមេសា ពីបទលួចបន្លំប្រាក់ពីធនាគារ Saigon Commercial Bank (SCB) ដែលរដ្ឋាអាជ្ញាបាននិយាយថា លោកស្រីជាអ្នកគ្រប់គ្រង នៅក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ ហើយត្រូវបានកាត់ទោសប្រហារជីវិត។

មនុស្សរាប់ម៉ឺននាក់ដែលបានវិនិយោគប្រាក់សន្សំរបស់ពួកគេ នៅក្នុងធនាគារនេះ បានបាត់បង់ប្រាក់ ដោយបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រទេសគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តមួយនេះ និងបង្កឲ្យមានការតវ៉ាដ៏កម្រពីជនរងគ្រោះ។

នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី Lan និងចុងចោទ ៣៣នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងប្ដី និងក្មួយស្រីរបស់លោកស្រីផងដែរ ត្រូវបាននាំខ្លួនទៅតុលាការក្នុងទីក្រុងហូជីមិញ តាមក្បួនរថយន្តនគរបាល។ ដោយមានពាក់ម៉ាស់មុខ លោកស្រី Lan បានអង្គុយនៅមុខតុលាការដែលមានអមដោយមន្ត្រីនគរបាល ២នាក់ ដើម្បីរង់ចាំស្ដាប់សាលក្រម បន្ទាប់ពីមានកាត់ទោសអស់រយៈពេល ៤សប្តាហ៍។

រដ្ឋអាជ្ញាបានអំពាវនាវឲ្យមានការផ្តន្ទាទោសលោកស្រី Lan ជាប់ពន្ធនាគាមួយជីវិតពីបទសម្អាតលុយកខ្វក់ ការជួញដូរប្រាក់ឆ្លងដែនខុសច្បាប់ និងការក្លែងបន្លំ។

មនុស្សប្រហែល ៣៦.០០០នាក់ដែលបានទិញមូលបត្របំណុលដែលចេញដោយ SCB ត្រូវបានកំណត់ថា ជាជនរងគ្រោះនៃអំពើក្លែងបន្លំនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm