អាមេរិកប្រាប់ថា កិច្ចប្រជុំជាមួយឥណ្ឌា ជុំវិញគម្រោងឃាតកម្មលើអ្នកផ្ដាច់ខ្លួនសាសនា Sikh ទទួលបានផ្លែផ្កា

2024/10/17 11:03:24 pm        71


អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ (ទី១៦ ខែតុលា) បាននិយាយថា កិច្ចប្រជុំ រវាងសហរដ្ឋអាមេរិក និងឥណ្ឌា ស្ដីអំពីការស៊ើបអង្កេតលើគម្រោងការមិនបានសម្រេច ដើម្បីសម្លាប់អ្នកបំបែកខ្លួនសាសនា Sikh នៅលើដែនដីអាមេរិក ទទួលបានលទ្ធផលជាផ្លែផ្កា ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌា។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា ភ្នាក់ងារឥណ្ឌា បានជាប់ពាក់ព័ន្ធក្នុងផែនការប៉ុនប៉ងធ្វើឃាតលើមេដឹកនាំផ្តាច់ខ្លួនសាសនា Sikh លោក Gurpatwant Singh Pannun ក្នុងទីក្រុង New York កាលពីឆ្នាំមុន ហើយបានចោទប្រកាន់ជនជាតិឥណ្ឌាម្នាក់ដែលធ្វើការតាមបញ្ជារបស់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ដែលមិនត្រូវបានបញ្ចេញឈ្មោះឲ្យដឹង។

អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ថា គណៈកម្មាធិការរដ្ឋាភិបាលឥណ្ឌាដែលស៊ើបអង្កេតការជាប់ពាក់ព័ន្ធរបស់ឥណ្ឌា នៅក្នុងផែនការឃាតកម្មមិនបានសម្រេច បានជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ (ទី១៥ ខែតុលា)។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក បាន និងកំពុងជំរុញឲ្យប្រទេសឥណ្ឌាពិនិត្យមើលការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិក ដែលថា មន្ត្រីចារកម្មឥណ្ឌាម្នាក់ដែលមិនត្រូវបានបញ្ចេញឈ្មោះ បានដឹកនាំផែនការធ្វើឃាតលោក Pannun ដែលជាពលរដ្ឋមានសញ្ជាតិ២ អាមេរិក-កាណាដា។

ចំណែកប្រទេសកាណាដា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបណ្តេញអ្នកការទូតឥណ្ឌា ដោយភ្ជាប់ពួកគេទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនា Sikh លោក Hardeep Singh Nijjar នៅលើដែនដីកាណាដា។ ហើយឥណ្ឌាក៏បានបញ្ជាបណ្តេញអ្នកការទូតកាណាដាវិញដែរ និងបដិសេធការចោទប្រកាន់របស់កាណាដា។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ឥណ្ឌាមិនសហការជាមួយកាណាដានោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        28
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm