ថ្នាក់ដឹកនាំកីឡាចំបាប់ ចាត់ទុកពង្រឹងសមត្ថភាពគ្រូតាមខេត្ត ជារឿងត្រឹមត្រូវ ដើម្បីផលិតធនធាន​បន្ដវេនកាន់តែច្រើន

2024/10/17 11:16:44 pm        479

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងផលិតបានកីឡាករ-កីឡាការិនី​ជំនាន់​ថ្មីកាន់តែច្រើន សម្រាប់បន្ដវេនក្នុងវិស័យកីឡាចំបាប់កម្ពុជា បន្ទាប់ពីការបណ្ដុះបណ្ដាល និង​ពង្រឹង​សមត្ថ​ភាព​គ្រូបង្វឹកមកពីតាមបណ្ដាលខេត្ត ។

នេះបើតាមការលើកឡើង ក្រោយពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ ក្រោម​គម្រោង​សាមគ្គី​អូឡាំពិក ស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមានរយៈពេល ១២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី០៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

លោកបន្ដថា វគ្គនេះ រៀបចំឡើង ដើម្បីធានានូវចីរភាព និងបន្ដរីកចម្រើន ទាំងកម្លាំង និងបច្ចេកទេស ក្នុង​វិស័យកីឡាចំបាប់ សម្រាប់គ្រូបង្វឹក ពិសេសគ្រូតាមខេត្ត ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាត់ និង​ផលិត​បាន​នូវកីឡាករ-កីឡាការិនីបន្ដវេនកាន់តែច្រើន និងប្រកបដោយសក្ដានុពល ក្រោយ​ពេល​គ្រូ​បង្វឹក​ទាំង​អស់​នោះ មានចំណេះដឹង និងបច្ចេកទេសត្រឹមត្រូវ ក្នុងការបង្ហាត់ ក៏ដូចជាចេះ​មើល​នូវ​ទេពកោសល្យ​កូន​សិស្ស​។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា បានកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម ដែលជាគ្រូបង្វឹក ក្នុង​ការ​យក​ចិត្តទុកដាក់ក្រេបជញ្ជក់យក​ចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសអន្តរជាតិ​ពាក់ព័ន្ធ​នឹង​គោលការណ៍​បច្ចេកទេស​នៃ​ការបង្វឹកកីឡាចំបាប់ ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញលើសមត្ថភាពជាគ្រូបង្វឹករបស់ខ្លួន ។

លោកថា វគ្គនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមាន​រយៈ​ពេល​៥ខែ ដោយផ្តោតលើគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ១-បង្កើតគោល​នយោបាយ​ថ្មី​សម្រាប់​ការ​ប្រកួត និងការបង្វឹកប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់កីឡាចំបាប់ថ្នាក់ជាតិ។ ២-កម្មវិធីកំណត់​ទេពកោសល្យ និងស្វែងរកថែរក្សាអត្តពលិកកីឡាចំបាប់វ័យក្មេងដើម្បីទទួលបានជោគជ័យ ។ ៣-រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្រ្តីអាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើតជំនាញ និងធានា​បាន​នូវនិរន្តរភាពកីឡាចំបាប់នូវក្នុងប្រទេស និង ៤-អភិវឌ្ឍន៍ធនធានមនុស្ស និងប្រព័ន្ធរៀបចំការប្រកួត ដើម្បីត្រៀមរៀបចំការប្រកួតយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ។

គួរដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ មានសិក្ខាកាមចំនួន ២៥នាក់ចូលរួម ដែល​បង្រៀ​នដោយគ្រូឧទ្ទេសលោក Martin Hauck ជំនាញការមកពីសហព័ន្ធកីឡាចំបាប់ពិភពលោក ហើយ​បុរសជនជាតិអាមេរិករូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងសិក្សារបស់សិក្ខាកាម ក៏ដូច​ជាចំណេះដឹងរបស់គ្រូបង្វឹកម្នាក់ៗផងដែរ ៕អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        24
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        59
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm