ប្រេ​ស៊ី​ល​បាត់ ៣​ពិន្ទុ​លើក​ដំបូង​នៅ​ការប្រកួត​ជំ​រុះ World Cup ២០២២ តំបន់​អាមេរិក​ខាងត្បូង​

2021/10/11 08:26:58 pm        79

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល​ទីបំផុត​បាន​របូត​ ៣ពិន្ទុ​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ជំ​រុះ World Cup ២០២២ តំបន់​អាមេរិក​ខាងត្បូង​ក្រោយ​ស្មើ​នៅ​ទឹកដី​កូ​ឡុំ​ប៊ី ០-០​។ ​​ក្រុម​ជើងឯក​រង Copa America មួយ​នេះ​បានឈ្នះ​រាល់ ៩ប្រកួត​កន្លងមក​ក្នុង​វគ្គ​ជំ​រុះ​នេះ ទើបតែ​លើក​នេះ​ទេ​ដែលពួកគេ​បាត់បង់​ជ័យជំនះបាន​ត្រឹម​ស្មើ​នៅ​ទីក្រុង Barranquilla ប្រទេស​កូ​ឡុំ​ប៊ី​។

​​ក្រុម​ភ្ញៀវ​ប្រេ​ស៊ី​ល​ក៏បាន​បង្កើត​ឱកាស​ជាច្រើន​ដែរ​ក្នុង​ការប្រកួត​នេះ ​តែ​សុទ្ធតែ​ធ្វើ​មិនបាន​សំរេច​ដូចជា​ឱកាស​របស់ខ្សែបម្រើ Manchester United, Fred, កីឡាករ​របស់ Leeds United, Raphinha និង Anthony របស់ Ajax ជាដើម​។​ ​​យ៉ាងណាក្តី​មួយ​ពិន្ទុ​សំរាប់​ក្រុម​ប្រេ​ស៊ី​ល​ ក៏​ពួកគេ​នៅតែ​បន្ត​នាំមុខ​ក្នុង​ពូ​ល​នៃ​វគ្គ​ជំ​រុះ​នេះ​ដដែល​មាន​សរុប ២៨ពិន្ទុដាច់​ក្រុម​អា​ហ្ស​ង់​ទីន ៦ពិន្ទុ​។ ​​ចំណែក​កូ​ឡុំ​ប៊ី​ឈរ​លេខ៥ ក្នុង​តារាង​មាន ១៥ពិន្ទុ​។ ​​អា​ហ្ស​ង់​ទីន​ដែល​ឈរ​លេខ២ ​មាន ២២ពិន្ទុ​នោះ​ទើបតែ​បាន​យកឈ្នះ​អ៊ុយ​រូ​ហ្កា​យ ៣-០​។ ​​បី​គ្រាប់​របស់​អា​ហ្ស​ង់​ទីន​សំរេចបាន​ដោយ Lionel Messi នាទី​ទី៣៨, Rodrigo de Paul នាទី​ទី៤៤ និង Lautaro Martinez នាទី​ទី៦២​។ ​នៅ​ថ្ងៃទី១៦ នេះ​អា​ហ្ស​ង់​ទីន​ត្រូវ​ទទួល​ប៉េរូ ឯ​ប្រេ​ស៊ី​ល​ទទួល​អ៊ុយ​រូ​ហ្កា​យ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        155
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        165
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm