ព្រឹតិ្តការណ៍ប្រណាំងទូកខេត្តកណ្តាលបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរជាច្រើនជូនមហាជនទស្សនា

2024/10/17 11:58:46 pm        748

នៅថ្ងៃទី១៧ ខែតុលានេះ ជាថ្ងៃទី១ ព្រឹត្តិការណ៍អុំទូកខេត្តកណ្តាល អបអរសាទរ​ពិធី​បុណ្យ​ចេញ​វស្សា និងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ក្នុង​ព្រឹត្តិការណ៍​ប្រណាំងទូកនេះ បណ្តាក្រុមកីឡាប្រណាំង​ទូក​បាន​រៀបចំ​កម្ម​វិធី​អបអរ​បែប​ប្រពៃណី​ជា​ច្រើន បង្ហាញអត្តសញ្ញាណវប្បធម៌ខែ្មរជាច្រើន ជូនមហាជនទស្សនា និងការបង្កើន​ឱកាស​សប្បាយ​រីករាយ ក្រោមម្លប់សន្តិភាពកម្ពុជា។

បណ្តាក្រុមកីឡាប្រណាំងទូកខេត្តកណ្តាល បានថ្លែងប្រាប់ BTV ថា នៅថ្ងៃទី១ កម្មវិធី​ប្រណាំង​ទូក​នេះ ក្រុមកីឡាករ មានការសប្បាយរីកជាខ្លាំង ដោយសារកម្មវិ​ធីប្រណាំង​នេះ​មាន​មហា​ជន​ច្រើន​កុះករ​ចូលរួមទស្សនាគាំទ្រផ្តល់កម្លាំងចិត្តបើទោះផ្ទៃមេឃមានភ្លៀងធ្លាក់ក៏ដោយ ហើយ​បន្ថែម​លើ​នេះ​មាន​អ្នកគាំទ្រខ្លះទៀត បានលេងឆៃយ៉ាំគាំទ្រអបអរ​ទូក​មក​ស្រុក​កំណើត​របស់ខ្លួ​ន​ដែល​បានប្រកួតឈ្នះនៅថ្ងៃនេះ។

ពលរដ្ឋទស្សនាគាំទ្រទូកមកពីឃុំសូភី ក៏ពលរដ្ឋនានាទៀត បានស្រែកអបអរទូក និងលេង​ឆៃយ៉ាំ​អបអរ​សាទរ​ទូកមកពីស្រុករបស់ខ្លួន ប្រកួតយកឈ្នះលើគូប្រកួតរបស់ខ្លួន ក្នុងទិដ្ឋភាព​សប្បាយ​រីករាយ។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តកណ្តាល ប្រារព្វរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់​ថ្ងៃ​ទី១៨ ខែតុលានេះ ដោយឡែកនៅព្រឹកថ្ងៃនេះដែរ ទូកទាំង៦៦ទូក សរុបកីឡាករ កីឡាការិនី​ប្រមាណជិត៤០០០នាក់ ក្នុងព្រឹត្តិការណ៍នេះ មានរៀបចំកម្មវិធី​អបអរ​សាទរ​ជា​ច្រើន​រួម​មាន​៖ ការតាំងពិព័រណ៍បង្ហាញផលិតផល អត្តសញ្ញាណខេត្តកណ្តាល ការប្រគំតន្ត្រីខ្នាតធំ បាញ់កាំជ្រួចចម្រុះព័រណ៌ជាច្រើនទៀត៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        106
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm