ទួរគីកំពុងធ្វើការ ដើម្បីពន្លឿនដល់ការទិញយន្តហោះចម្បាំង Eurofighter

2024/10/18 12:48:39 am        79

មន្ត្រីក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) នេះ បាននិយាយថា ប្រទេសទួរគី បាន និងកំពុងដំណើរការការងារបច្ចេកទេស ក្នុងគោលបំណងពន្លឿនដល់ការទិញដែលបានគ្រោងទុករបស់ខ្លួននូវយន្តហោះចម្បាំង Eurofighter Typhoon (Typhoon)។

ទីក្រុង Ankara បាននិយាយកាលពីឆ្នាំមុនថា ខ្លួនកំពុងពិភាក្សាជាមួយសមាជិកសហព័ន្ធក្រុមហ៊ុនផលិតយន្តហោះចម្បាំង Eurofighter គឺចក្រភពអង់គ្លេស និងអេស្ប៉ាញ ដើម្បីទិញយន្តហោះចម្បាំង Typhoon ទោះបីជាអាល្លឺម៉ង់បានជំទាស់គំនិតនេះក៏ដោយ។ ចាប់តាំងពីពេលនោះមក ប្រទេសទួរគីបានរិះគន់ដល់កង្វះនូវការវិវត្តន៍លើបញ្ហានេះ ដោយសារការស្ទាក់ស្ទើររបស់ទីក្រុងប៊ែរឡាំង។

តែកាលពីខែមុន ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ លោក Scholz គ្រោងនឹងជួបលោក Erdogan នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នៅទីក្រុង Istanbul ហើយបញ្ហាយន្តហោះចម្បាំងហនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានលើកយកមកពិភាក្សា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់អ្នកសារព័ត៌មានថា៖ «ការងារកម្រិតបច្ចេកទេស សម្រាប់ការទិញយន្តហោះចម្បាំង Eurofighter Typhoon កំពុងដំណើរការទៅ។ ការងារទាំងនោះគឺមានគោលបំណងពន្លឿនដំណើរការនេះ។ មិនមានលក្ខខណ្ឌត្រូវបានលើកឡើង ក្នុងការដំណើរការនេះទេ»។

គួរបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ Eurofighter Typhoon ត្រូវបានបង្កើតឡើងដោយសហព័ន្ធក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ដែលតំណាងដោយក្រុមហ៊ុន Airbus, BAE Systems និង Leonardo៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        175
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        215
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm