ប្រធានក្រុមប្រឹក្សាអឺរ៉ុប ៖ EU ត្រូវតែពន្លឿនការគាំទ្រអ៊ុយក្រែន ទាំងផ្នែកយោធា និងហិរញ្ញវត្ថុ

2024/10/18 02:08:02 am        90

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ មុនជំនួបក្រុមមេដឹកនាំសហភាពអឺរ៉ុប(EU)ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា EU ត្រូវការពន្លឿនការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន ទាំងផ្នែកយោធា និងហិរញ្ញវត្ថុ ។

លោកនិយាយថា សម្រាប់ EU ពួកយើងឈរនៅខាងអ្នក ដរាបណាសង្រ្គាមនៅតែបន្ត និងអ្វីក៏ដោយឲ្យតែអ្នកត្រូវការ ។

នៅថ្ងៃព្រហស្បតិ៍នេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានយកផែនការជ័យជំនះរបស់លោកប្រគល់ជូនប្រមុខប្លុកមួយនេះ ដោយលោកបានបញ្ចុះបញ្ចូលសុំបង្កើនការគាំទ្រផ្នែកយោធាច្រើនបន្ថែមទៀត សម្រាប់យុទ្ធនាការរបស់ទីក្រុងគីវ ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ។

លោក Zelenskiy បានបង្ហាញផែនការរបស់លោកដល់សភាអ៊ុយក្រែន កាលពីថ្ងៃពុធចំពេលចាំបាច់ ខណៈកងកម្លាំងរុស្ស៊ី រុលទៅកាន់តំបន់ភាគខាងកើត រដូវរងាកាន់តែជិតខិតចូលមកដល់ ហើយការបោះឆ្នោតរបស់សហរដ្ឋអាមេរិក បង្កភាពមិនច្បាស់លាស់ចំពោះអនាគតនៃការគាំទ្ររបស់លោកខាងលិច ។

លោក Zelenskiy បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ផែនការនេះ ពុំអាស្រ័យលើបំណងចង់បានរបស់រុស្ស៊ីនោះទេ គឺវាផ្អែកលើបំណងចង់បានរបស់ដៃគូរបស់ពួកយើង ហើយខ្ញុំគិតថា នេះនឹងផ្តល់ឱកាសដើម្បីធ្វើឲ្យផែនការនេះ ក្លាយជាការពិត ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm