ស្នងការគ្រប់គ្រងវិបត្តិ EU៖ EU និងអាស៊ាន ត្រូវរួមគ្នាប្រយុទ្ធនឹងការគំរាមកំហែងពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ

2024/10/18 02:55:51 am        45

ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគ្រប់គ្រងវិបត្តិ លោក Janez Lenarcic បាននិយាយថា គ្មានប្រទេសណាមួយអាចប្រឈមនឹងការគំរាមកំហែងពីអាកាសធាតុធ្ងន់ធ្ងរតែឯកឯងបាននោះទេ ដោយលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNA ក្នុងកម្មវិធី Asia Now នាថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុល) នេះថា សូម្បីប្រទេសដែលមានសមត្ថភាពឆ្លើយតបច្រើនក៏ដោយ ក៏ប្រទេសទាំងនោះដឹងថា ពួកគេនៅតែត្រូវការជំនួយយ៉ាងខ្លាំងពីប្រទេសដទៃដែរ។

ការលើកឡើងបែបនេះកើតមាន នៅពេលដែលសហភាពអឺរ៉ុប (EU) កំពុងសហការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងការនូវគំរាមកំហែងពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ។ នៅថ្ងៃព្រហស្បតិ៍នេះ នាយកដ្ឋានការពារជនស៊ីវិល និងប្រតិបត្តិការជំនួយមនុស្សធម៌របស់ EU និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។

លោក Lenarcic ដែលបានមានវត្តមានក្នុងពិធីចុះហត្ថលេខា នៅទីក្រុងហ្សាការតារបស់ឥណ្ឌូនេស៊ី បាននិយាយថា៖ «យើងឃើញពីការឆ្លើយតប ចំពោះបរិយាកាសថ្មីនេះ ពោលគឺចំពោះអ្វីដែលកើតមានជាក់ស្ដែង ដើម្បីឲ្យមានការពង្រឹងនូវសាមគ្គីភាព រវាងគ្នា និងគ្នា ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប ប៉ុន្តែក៏មានតំបន់ផ្សេងទៀត ដូចជាតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ»។

លោកបានបន្ថែមថា៖ «យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ នៅថ្នាក់តំបន់ ក៏ដូចជារវាងតំបន់នានាផងដែរ ព្រោះយើងត្រូវប្រឈមមុខជាមួយវា (អាកាសធាតុធ្ងន់ធ្ងរ) គ្មាននរណា ឬគ្មានប្រទេសណាមួយ អាចប្រឈមនឹងស្ថានភាពជាក់ស្ដែងនេះដោយឯកឯងបាននោះទេ»។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ កាន់តែកើតមានញឹកញាប់ជាងមុន ដោយសារបម្រែបម្រួលអាកាសធាតុ។ ទាំងតំបន់អឺរ៉ុប និងអាស៊ីអាគ្នេយ៍ ប្រឈមជាមួយគ្រោះធម្មជាតិកាន់តែច្រើនឡើង ដូចជាគ្រោះរញ្ជួយដី និងទឹកជំនន់ជាដើម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm