ទើប​ផ្លាស់​ម្ចាស់​ក្លិប​ថ្មី Newcastle គ្រោង​នាំ​យក Philippe Coutinho ពី Barcelona ខែមករា​ខាងមុខ​

2021/10/11 09:17:51 pm        287

​បាល់ទាត់៖ ​ក្រុម​សារិកា​ព្រៃ Newcastle United ត្រូវបាន​គេ​ដឹងថា​ គ្រោង​ចរចា​នាំ​យក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Philippe Coutinho ពី Barcelona នៅ​ខែម​ករានេះ បន្ទាប់ពី​ទើប​មាន​ម្ចាស់​ក្លិប​ថ្មី​ជា​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត Mohammed Bin Salman ដែលមាន​ទ្រព្យសម្បតិ្ត​រាប់រយ​ពាន់​លាន​ដុល្លារ​។

​លោក Mike Ashley ដែលជា​អតីត​ប្រធាន​ក្លិប Newcastle បាន​លក់​ភាគហ៊ុន​ធំ​គ្រប់គ្រង​ក្លិប​ទៅកាន់ PIF ដែលជា​ក្រុមហ៊ុន​វិនិយោគ​របស់​អារ៉ាប៊ីសាអ៊ូឌីត ហើយ​គោលដៅ​របស់​ក្លិប​គឺ​នឹង​ចាប់ផ្តើម​សម្រុក​ការពង្រឹង​ក្លិប​នៅ​ដើមឆ្នាំ២០២២ ខាងមុខនេះ​តែម្តង​។​ ​​Philippe Coutinho ត្រូវបាន​គេ​ដឹងថា ​ជា​គោលដៅ​មុនគេ​ដែល​នឹង​អាចមក​កាន់​កីឡដ្ឋាន St. James Park នៅ​ខែមករា​ដើមឆ្នាំ២០២២ ខាងមុខ​នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកចំហរ​។​ ​​កីឡាករ​ជំរើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ​នៅតែ​ពិបាក​ក្នុង​ការរក​តំណែង​ច្បាស់លាស់​នៅ Barcelona ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Ronald Koeman​។

​​Coutinho នៅ​រដូវក្តៅ​ដើមរដូវ​កាល​កន្លងមក​ស្ថិតក្នុង​បញ្ជី​កីឡាករ​ដែល​ត្រូវ​បញ្ចេញ​របស់ Barcelona តែ​ការចរចាជាមួយ​ក្លិប​គោលដៅ​មិនបាន​សំរេច​។ ​​បើតាម​សារព័ត៌មាន Diario Sport ឱ្យដឹងថា ​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​អាច​នឹង​ចាក​ចេញពី Barcelona ក្នុងតម្លៃ​ផ្ទេរ​ប្រមាណ ៥០លាន​ផោន រឺ​យ៉ាងហោចណាស់​ក្នុង​កិច្ចសន្យាខ្ចី​ជើង ៦ខែ​ទល់​ចប់​រដូវ​កាល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm