រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី កំពុងបន្តយកចិត្តទុកខ្ពស់ ទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន

2024/10/18 03:09:02 am        87

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់ ការដោះស្រាយបញ្ហាគ្រឿងញៀន តាមដាន ត្រួតពិនិត្យ និងការដាក់នូវវិធានការនានា ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។

​ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន (DTA) នៅសង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញបញ្ហាគ្រឿងញៀននេះ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាពិសេសរាជរដ្ឋាភិបាល បានទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន តាំងពីរាជរដ្ឋាភិបាល ដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបានកំពុងបន្តយកចិត្តទុកដាក់ នៅក្នុងនីតិកាលថ្មីនេះ ក្រោមការដឹកនាំប្រកប ដោយគិតបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានចាត់ទុកបញ្ហាគ្រឿងញៀនជាអាទិភាព។

ឯកឧត្តម បន្តថា ទាក់ទិនការទប់ស្កាត់ និងចែកចាយគ្រឿងញៀននេះ មិនមែនជារបស់រាជរដ្ឋាភិបាលតែមួយមុខនោះទេ ពោល គឺវាជាបញ្ហារបស់យើងទាំងអស់គ្នា ជាក់ស្តែងមណ្ឌលមជ្ឈមណ្ឌលស្តារនីតិសម្បទាព្យាបាលអ្នកញៀនគ្រឿងញៀន (DTA) បានចូលរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាល ស្តារនីតិសម្បទា និងផ្តាច់គ្រឿងញៀន។ ឯកឧត្តម ព្រុំ សុខា សង្កត់ធ្ងន់ថា ជុំវិញការព្យាបាលគ្រឿងញៀន គឺយើងបានព្យាបាលជាសះស្បើយ តែតម្រូវឱ្យអ្នកដែលផ្តាច់គ្រឿងញៀន ខិតខំ ព្យាយាមដោយខ្លួនឯង បន្ថែមទៀត។

ជាមួយគ្នានេះ, លោក ហង្ស ជឿន ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន (DTA) លើកឡើង ផងដែរថា ទាក់ទិនការបើកសម្ភោធមជ្ឈមណ្ឌលថ្មីនេះ គឺជាការពង្រីកសមត្ថភាព គុណភាព ក៏ដូចជាផាសុកភាព សម្រាប់អ្នកដែល ទទួលសេវា ស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន ក្នុងនោះមានអគារព្យាបាល ដែលមានសម្ភារៈទំនើបៗ, និងមានទីធ្លាហាត់ ប្រាណធំទូលាយ ដើម្បីជំរុញស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀនឱ្យមានភាពប្រសើរឡើងវិញ, ដែលនេះគឺជាការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ពួកគេមានលទ្ធភាពរស់នៅក្នុងសង្គមជាធម្មតា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល (DTA) គិតមកដល់ពេលនេះ បានស្តារនីតិសម្បទា និងព្យាបាលអ្នកញៀនគ្រឿងញៀន មានចំនួនជិត ១ ម៉ឺននាក់ ក្នុងនោះក្រៅពីការស្តារ និងព្យាបាល, (DTA) បានបណ្តុះបណ្តាលបំណិនជីវិតជាច្រើនជំនាញ និងច្រើនផ្នែកមានដូចជា៖ រៀន ភាសាបរទេស, កុំព្យូទ័រ, បង្រៀនកាត់ដេរ, ជាងជួសជុលម៉ូតូ, ចិញ្ចឹមសត្វ ចិញ្ចឹមត្រី, ដាំបន្លែ, មានកម្មវិធីហាត់ប្រាណទៀងទាត់, មាន កម្មវិធីអប់រំផ្លូវចិត្ត និងការព្យាបាលដោយវេជ្ជសាស្ត្រជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm