​​Cristiano Ronaldo ពន្លាត​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ក្រុម​ជំរើសជាតិ​ឡើងដល់ ១១២​គ្រាប់​

2021/10/11 10:15:44 pm        213

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Cristiano Ronaldo បាន​ពន្លាត​កំណត់ត្រា​ពិភពលោក​ក្នុងនាម​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ក្រុម​ជំរើសជាតិ​ឡើងដល់ ១១២​គ្រាប់​បន្ទាប់​រកបាន​មួយ​គ្រាប់​ក្នុង​ជ័យជំនះ​របស់​ព័រទុយហ្កាល់ ៣-០ លើ​កាតា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​។

​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​រកបាន​គ្រាប់​នាំមុខ​ឱ្យ​ព័រទុយហ្កាល់​នៅ​នាទី​ទី៣៧ មុនពេល​ដែល Jose Fonte និង Andre Silva រកបាន​ម្នាក់​មួយគ្រា​ប់​ដែរ​។ ​​នេះ​ជាការ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់​ប្រកួត​ទី ១៨១ ហើយដែល​មានន័យថា​ គេ​បាន​បំបែក​កំណត់ត្រា​របស់​ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Ramos ផងដែរ​ដែលជា​កីឡាករ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​បាន​ច្រើនជាងគេ​នៅ​តំបន់​អឺរ៉ុប​។ ​​Ronaldo ទើបតែ​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​គ្រាប់​ជាងគេ​ឱ្យ​ក្រុម​ជំរើសជាតិ​កាលពី​ខែ​មុន លើ​កំណត់ត្រា​ចាស់​ដែល​កាន់កាប់​ដោយ​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Ali Daei ១០៩គ្រាប់​។

​សូមបញ្ជាក់ថា ​ព័រទុយហ្កាល់​មិន​ឈរលើ​គេ​ទៀត​ទេ​ក្នុង​វគ្គ​ជំ​រុះ World Cup ក្នុង​ពូ​ល A នេះ​បន្ទាប់ពី​ស៊ែ​ប​ទើប​យកឈ្នះ​លុច​ហ្សាំ​បួរ ១-០ កាលពី​ថ្ងៃ​សៅរ៍ តែ​ព័រទុយហ្កាល់​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​។​ ​​ក្រុម​ម្ចាស់ផ្ទះ World Cup ២០២២ កាតា​ស្ថិតក្នុង​ពូ​ល A នៃ​វគ្គ​ជំ​រុះ​នេះដែរ​តែ​មិន​រាប់​ពិន្ទុ​ឡើយ ពោលគឺ​រាល់​ក្រុម​ដែល​ជួប​កាតា​ចាត់ទុកជា​ការប្រកួត​មិត្តភាព​ប៉ុណ្ណោះ​៕

​​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm