អុំទូកខេត្តបាត់ដំបងរយៈពេល២ថ្ងៃ ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ដជាង ១លាននាក់

2024/10/18 05:44:34 pm        108

បាត់ដំបង៖ ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីប នៃថ្ងៃចេញព្រះវស្សា នាស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកលេងកម្សាន្តសរុបចំនួន ១,១៧៣,៣៨៦នាក់ កើនឡើងចំនួន ៧.១១% ធៀបឆ្នាំ២០២៣ មានត្រឹមចំនួន ១,០៩៥,៤៦២នាក់។ នេះបើតាមលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចេញផ្សាយនៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០២៤នេះ។

លោក អ៊ុច អ៊ុភីនីស្សារ៉ា បានបន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ នៅថ្ងៃដំបូងត្រូវ​និងថ្ងៃទី១៦ ខែតុលា ភ្ញៀវមានចំនួន ៤៦១,៧៩១នាក់ កើនឡើង ៩.៥១% ក្នុងនោះ មាន​ភ្ញៀវអន្តរជាតិចំនួន ២២៣នាក់ ។ ដោយឡែកសម្រាប់ភ្ញៀវទេសចរសម្រុកចូលលេង នៅថ្ងៃទី១៧ ខែតុលាវិញ មានចំនួន ៧១១,៥៩៥នាក់ កើនឡើង ៥.៦២% ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ចំនួន២៦៧នាក់។

មន្ត្រីជំនាញដដែល បានបញ្ជាក់បន្ថែមថា ចំនួនភ្ញៀវទេសចរដែលកើនឡើង​យ៉ាងគំហុក​រហូតជាង ១លាននាក់​បានចូលមកលេងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបក្នុងថ្ងៃ​ចេញព្រះវស្សាឆ្នាំនេះ ដោយ​សារកត្តារួមផ្សំជាច្រើនរួមមាន៖ ការរៀបចំកែលំអសួនច្បារ ​សួនកម្សាន្ត លើកកម្ពស់​សម្រស់​ដងស្ទឹងសង្កែ ប្រកបដោយភាពបៃតង ​កត្តា​សន្តិសុខសណ្តាប់ធ្នាប់​ និង​អនាម័យ មាន​កងកម្លាំង​ប្រដាប់​អាវុធ ប្រជាការពារ ​នៅប្រចាំការដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ ​និងសន្តិសុខជូនភ្ញៀវ ,ការតុបតែងភ្លើងពណ៌តាមកំណាត់ផ្លូវសំខាន់ៗ ​មានបែងចែកមណ្ឌលកម្សាន្ត និងស្តង់តាំងពិព័រណ៍ផងដែរ៕ 

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am       
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm