ឯកឧត្តម គីម រិទ្ធី ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើង តាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ

2024/10/18 06:19:38 pm        167

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលព្រំដែនគោក កម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត ការិយាល័យទំនាក់ទំនងព្រំដែន (BLO) ដែលកំពុងឈរជើងតាម បណ្ដោយព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លៃងកោតសរសើរចំពោះកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់​ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខដែលបានលះបង់កម្លាំងកាយចិត្ដពុះពារការលំបាកក្នុងការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី អធិបតេយ្យជាតិ ព្រមការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ បង្ក្រាប បង្ការ ការទប់ស្កាត់​បទល្មើសនានា ជាពិសេសការចរាចរណ៍ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ជាមួយនេះ សូមបន្តកិច្ចសហការជិតស្និទ្ធបន្ថែមទៀត ក្នុងការ​ថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន រួម​ចំណែកបង្កលក្ខខណ្ឌ​អំណោយផល​ដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន ដោយឈរលើស្មារតីសាមគ្គីភាព​គ្នាទៅវិញទៅមក។

បន្ថែមពីនេះ ​សូមបន្តពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ ក្នុងការ​ផ្លាស់ប្ដូរព័ត៌មានឱ្យគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានាដែលកើតមានតាមបណ្ដោយ​ខ្សែបន្ទាត់ព្រំដែន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីធានារក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ ព្រមទាំងបន្តចាត់វិធានការម៉ឺងម៉ាត់ និង​សហកាជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ ព្រំដែនរវាងប្រទេស​ទាំងពីរ​ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយនឹងការចុះពិនិត្យ និងសួរសុខទុក្ខនាឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បាននាំ យក​នូវអំណាយទៅផ្ដល់ជូនកងកម្លាំងឈរជើងទាំងបីទីតាំងខាងលើ ​ដោយក្នុងមួយទីតាំងទទួលបាន អង្ករ ២៥០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ២យួរ ព្រម ទាំងថវិកា ២លានរៀល៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        47
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm