អូស្ត្រាលីបង្ហាញនូវការប្តេជ្ញា ជំរុញបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ

2024/10/18 06:23:39 pm        91

ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបង្ហាញនូវសុទិដ្ឋិនិយម និងការតាំងចិត្តខ្ពស់ ក្នុងការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ លើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ នឹងរំពឹងថា នៅពេលខាងមុខ ក្រុមហ៊ុន​មក​ពី​អូស្ត្រាលី នឹងអាចចូលរួមចំណែកក្នុងគម្រោងសាងសង់ហេដ្ឋា-រចនាសម្ព័ន្ធ​នៅ​កម្ពុជា​ផង​ដែរ​។

ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤ នេះ ឯកឧត្តម បានបង្ហាញអំពីមោទនភាព ដែល​ប្រទេស​​អូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយ​ភាពធន់ (CAPRED) ដោយបានចូលរួមចំណែកយ៉ាងសកម្មជាមួយកម្ពុជា ក្នុងវេទិ​ការា​ជ​រដ្ឋាភិបាល​ និង​ផ្នែកឯកជន, បន្ថែមពី នេះ ឯកឧត្តមបានបង្ហាញនូវសុទិដ្ឋិនិយម និងការ​តាំង​ចិត្ត​ខ្ពស់​ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្ត​ចូល​រួមធ្វើឱ្យ​បរិយាកាស​វិនិយោគនៅប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ។

ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាន​បង្ហាញ​ពី​ចំណាប់​អារម្ម​ណ៍​លើ​ផែ​ន​ការ ​និងគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ព្រមទាំងរំពឹងថា ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី នឹងអាចចូលរួមចំណែកសាងសង់ក្នុងគម្រោង ណាមួយនាពេល​ខាង​មុខ​ផង​ដែរ​។

ជាឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដែល​មានកម្លាំងពលកម្មវ័យ ក្មេង ហើយការបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៀតសោត មិនមែន​បម្រើ​តែ​ទីផ្សារប្រជាជនចំនួន ១៧ លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែបម្រើ ឱ្យទីផ្សារនៃមហា​អនុ​តំបន់​ទន្លេ​មេគង្គ ដែលមានប្រជាជនរហូតដល់ទៅ ៣៣០ លាននាក់ ។

ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនបន្ថែម អំពីការដាក់​ឱ្យ​ប្រើប្រាស់​សាក​ល្បង​នូវ​ប្រព័​ន្ធគ្រ​ប់​គ្រង​គម្រោង​វិនិយោគកម្ពុជា (cdcIPM) ដែលនឹងផ្តល់ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំវិនិយោគ និងបានលើកឡើងអំពីផែនការ នៃដំណើរ ទស្សនកិច្ចជំរុញ និង​ទាក់​ទាញ​វិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួនបន្ថែមទៀត នៅមុនដំណាច់ឆ្នាំ២០២៤នេះ ដើម្បី​ផ្តល់ព័ត៌មានអំពីសក្តានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិនអន្តរជាតិបានកាន់តែទូលាយ។ ចំណែកទាក់ទិនហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាប​បន្ថែម​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពីផែនការអភិវឌ្ឍន៍មួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា មានជាអាទិ៍ ផែនការ​មេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារ​កម្ម​កម្ពុជា​ឆ្នាំ​២០២៣-២០៣៣ ដែលបើក ឱកាសជូន​វិនិយោគិន​ពី​គ្រប់​បណ្ដា​ប្រទេស​អាច​ពិនិត្យ​លទ្ធភាព​បណ្ដាក់​ទុន​វិនិយោគ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm