មន្ទីរបរិស្ថានខេត្តកណ្តាល បង្ហាញភាពជោគជ័យការគ្រប់គ្រងសំរាម ក្នុងពិធីប្រណាំង​ទូកខេត្តកណ្តាល

2024/10/18 07:22:03 pm        333

មន្ទីរបរិស្ថានខេត្តកណ្តាល បានសហការជាមួយក្រុមយុវជន អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន​ប្រមូលសំរាម និងភាគីពាក់ព័ន្ធនានា បើកយុទ្ធនាការផ្សព្វផ្សាយកម្ពុជាស្អាត និងអនុវត្តកម្ម​វិធីពង្រាយ​ធុង អប់រំពលរដ្ឋ និងអាជីវករនានា នាំគ្នាទុកដាក់​ក្នុងធុងសំរាមឲ្យ​បានត្រឹមត្រូវ នឹងបានធ្វើឲ្យពិធីប្រណាំងទូកខេត្តកណ្តាល ថ្ងៃទី១ ឈានចូលថ្ងៃទី២នេះ មានភាពសោភ័ណភាពស្រស់ស្អាត។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ថ្លែងប្រាប់ BTV ថ្ងៃទី១៨ ខែតុលានេះថា នៅថ្ងៃទី២ពិធីប្រណាំងទូកខេត្តកណ្តាល នៅក្រុងតាខ្មៅ មន្រ្ដីរាជការនៃមន្ទីរបរិស្ថាន រួមជាមួយនឹងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ប្រមាណជាង ១៥០ រូប បានរួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយកម្ពុជាស្អាត ដែលក្នុងយុទ្ធនាការនេះ ក្រុមការងារបរិស្ថាន បានចាក់មេក្រូបំពងសំលេង ផ្សព្វផ្សាយពលរដ្ឋ និងបណ្តាអាជីវករ អ្នកលក់ដូរនានារួមគ្នាស្រឡាញ់បរិស្ថាន គ្រប់គ្រងសំរាមខ្លួន ទុកដាក់សំរាមខ្លួននៅក្នុងធុងសំរាមឲ្យត្រឹមត្រូវ ចៀសវាងការចោលសំរាមបែបអាណាធិបតេយ្យ បង្ហាញអត្តចរឹកមិនល្អ បង្កការប៉ះពាលបរិស្ថានក្នុងមូលដ្ឋានរបស់យើង។

លោក ពៅ សោមាណាក់ ថ្លែងថា យ៉ាងណាក៏ដោយ បរិស្ថាន ការគ្រប់គ្រងសំរាមសំណល់រឹងរាវនានាក្នុងព្រឹត្តិការណ៍អុំទូកនៅក្រុងតាខ្មៅ ថ្ងៃម្សិលមិញនេះ គឺមានសភាពស្រស់ស្អាត ទាំងនេះ បង្ហាញថា ពលរដ្ឋច្រើនលើសលុបដែលចូលរួមទស្សនាការប្រណាំងទូក និងដើរកម្សាន្តក្នុងបរិវេណសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ គឺមានការយល់ដឹងច្រើនអំពីបញ្ហាសំរាម មានការទុកដាក់ក្នុងធុងបានល្អ ហើយមានពលរដ្ឋមួយចំនួនប៉ុណ្ណោះ មិនទាន់ផ្លាស់ប្តូរទំលាប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបានធ្វើឲ្យក្រុមយុវជន និងអ្នកស្រឡាញ់បរិស្ថាននានាដើរប្រមូលដាក់ក្នុងធុងសំរាមភ្លាមៗនោះដែរ៕ អត្ថបទស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm