ថ្នាល verify.gov.kh របស់កម្ពុជាត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក

2024/10/18 08:22:38 pm        113

កាលពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសអេហ្ស៊ីប ឯកឧត្តម ជា សេរីវឌ្ឍន៍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាននាំយកថ្នាល verify.gov.kh របស់​កម្ពុជា ដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក ដែល​​មានការចូលរួមពីតំណាងមកពីជាង ១០០ ប្រទេស និងភាគីពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យ​ឯកជន និងសង្គមស៊ីវិល ដោយ​ផ្តោត​សំខាន់​លើ​ការ​បង្ហាញ​សក្តានុពល​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ឌីជីថល (DPI) ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និង​ការ​ជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងពិភពលោក។

នាឱកាសនោះ ថ្នាល verify.gov.kh របស់កម្ពុជាយើងត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក ដែលបានបង្ហាញពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។ ថ្នាល verify.gov.kh អាចឱ្យប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលអាចពិនិត្យមើល និងបញ្ជាក់ពីភាពត្រឹមត្រូវនៃឯកសារ ដែលចេញដោយស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំសាធារណៈ ឬឯកជន តាមរយៈការស្កេន QR ស្តង់ដារ។

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោករៀបចំឡើងដោយក្រសួងគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសអេហ្ស៊ីប និងសហការរៀបចំដោយ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ការិយាល័យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបច្ចេកវិទ្យា និងសហអភិវឌ្ឍន៍។

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm