ពុទ្ធសាសនិកចាប់ផ្ដើមនាំគ្នាប្រារព្ធពិធីបុណ្យកឋិនទាន

2024/10/18 08:37:03 pm        178

រដូវកាលកឋិនទាន បានចាប់ផ្ដើមហើយនៅថ្ងៃនេះ។ ពុទ្ធសាសនិក ចាប់ផ្ដើមមូលមតិគ្នាប្រារព្ធពិធីបុណ្យ កឋិនទាន ដើម្បីដង្ហែវេរចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងឧទ្ទិសកុសលជូនដល់ញាតិ សណ្ដានដែលបានចែកឋានទៅ និងកសាងផលបុណ្យសម្រាប់ខ្លួនឯងផងដែរ ។

នៅឯវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា នេះ ដែលជាថ្ងៃនៃការចាប់ផ្ដើមរដូវកាលកឋិន ព្រះសង្ឃ និងពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆន្ទ រៀបចំពិធីបុណ្យកឋិនទាន ដែលក្នុងមួយឆ្នាំ អាចរៀបចំធ្វើបានតែម្ដងប៉ុណ្ណោះ ។

ព្រះរតនវិសុទ្ធិវង្ស គាន សារ៉ាត់ ព្រះគ្រូសូធ្យស្តាំ (សូត្រស្ដាំ) វត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) បានមានសង្ឃដីកាប្រាប់BTVឱ្យដឹងថា នៅថ្ងៃនេះ វត្តចិនដំដែក បានរៀបចំពិធីបុណ្យកឋិនទាន ដោយមាន ពុទ្ធបរិស័ទជាច្រើនបានចូលរួម ព្រោះមានជំនឿលើព្រះពុទ្ធសាសនា ។

ពុទ្ធបរិស័ទ បានលើកឡើងថា ការចូលរួមក្នុងពិធីបុណ្យកឋិនទាននេះ ជាចំណែកមួយជួយជំរុញឱ្យវិ ស័យព្រះពុទ្ធសាសនាមានភាពរីកច្រើន និងឧទ្ធិសកុសលផលបុណ្យដល់ញាតិសណ្តានដែលបានចែកឋាន ទៅ ព្រមទាំងកសាងផលបុណ្យសម្រាប់ខ្លួនឯងផងដែរ ។

កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ៥យ៉ាង ដែលក្នុងនោះរួមមាន៖ ទី១. ប្លែកដោយ កាល គឺជាកាលទាន ក្នុងមួយឆ្នាំ ធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយ ទទួល បានកឋិនតែ១ដងប៉ុណ្ណោះ ទី២. ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ ទី៣. ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយ សង្ឃ ត្រូវក្រាលគ្រងឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុ ដែលនៅចាំព្រះវស្សាគ្រប់បីខែដោយមិនដាច់វស្សា ទើបទទួលក្រាលគ្រងបាន និងទី៥. ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស៥យ៉ាង គឺទី១. មានប្រាជ្ញាក្លៀវក្លាមោះមុត ទី២. មានពណ៌សម្បុរល្អ ទី៣. មានរូបល្អ ទី៤. មានទ្រង់ទ្រាយល្អ និង៥. នឹងបានជាស្តេចចក្រក្នុងជាតិណាមួយពុំ ខានឡើយ៕ អត្ថបទ៖ ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm