ពលរដ្ឋនៅក្នុងបុរីប៉េងហួតសប្បាយចិត្ត និងថ្លែងអំណរគុណចំពោះសម្តេចតេជោក្រោយចាក់វ៉ាក់សាំងដូសទី៣

2021/10/11 05:29:20 pm        52

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ បុគ្គលិក និងកម្មករ ដែលរស់នៅ និងធ្វើការក្នុងបុរី ប៉េងហួត បឹងស្នោរ បានសម្តែងការ សប្បាយចិត្ត និងថ្លែងនូវអំណរអគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ចាក់ជូនពួកគាត់តាំងពីដូសទី១រហូតដល់ដូសទី៣ដោយឥតគិតថ្លៃនោះ។

 ខណៈនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នូវដូសទី៣ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បងប្អូនប្រជាពល រដ្ឋដែលកំពុងរស់នៅ និងធ្វើការក្នុងបុរី ប៉េងហួត ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះ បានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយ ក្រោយពីពួកគាត់ បានទទួលវ៉ាក់សាំងដូសទី៣ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩ ហើយមិនត្រឹមតែដូសទី៣ ឬទីប៉ុន្មានទេ ឲ្យតែសម្តេចតេជោប្រកាសឲ្យពួកគាត់ចាក់ ពួកគាត់នឹងធ្វើការចាក់បន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យមេរោគ កូវីដ១៩នេះវាបន្សាំ និងដើម្បីការពារជីវិតរបស់ពួកគាត់នោះ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល,គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩(គ.វ.ក១៩) បានសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) សហការជាមួយម្ចាស់បុរីប៉េងហួត បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ជូនដល់បងប្អូនប្រជាពលរដ្ឋ បុគ្គលិក កម្មករ ដែលកំពុងរស់នៅ និងធ្វើការក្នុងបុរីប៉េងហួតនេះរយៈពេល៧ថ្ងៃ ដោយមួយថ្ងៃៗគឺមានបងប្អូនទៅចាក់ប្រមាណជិតមួយពាន់នាក់។

 បើតាមការអះអាងរបស់តំណាង បុរីប៉េងហួត បានបញ្ជាក់ឲ្យដឹងផងដែរថា បុរីប៉េងហួត បានផ្តល់ទីតាំងសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះគឺចាប់ពីដូសទី១រហូតដល់ដូសទី៣ ហើយប្រសិនបើមានដូសទី៤ឬទី៥ទៀតម្ចាស់បុរីនេះនៅតែបន្តផ្តល់ទីតាំងដដែល ដោយការផ្តល់នេះគឺជាការបញ្ជាក់នូវការ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យមេរោគកូវីដ១៩នេះបន្សាំជាមួយសហគមន៍ ក្នុងគោលបំណងបើកសេដ្ឋកិច្ចប្រទេសឡើងវិញជាដើមនោះ៕អត្ថបទ​ ៖​ ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm