UN ចង់បើកការស៊ើបអង្កេតលើការរាយការណ៍សម្លាប់រង្គាលលើជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន

2024/10/18 08:58:35 pm        52

បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) ឱ្យបើកការស៊ើបអង្កេតលើរបាយការណ៍ដែលថាជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន មួយក្រុមធំ ត្រូវបានបាញ់សម្លាប់នៅព្រំដែនអាហ្វហ្គានីស្ថាន-អ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន រួមទាំងសារព័ត៌មាន ថូឡូ ញូវស៍ (Tolo News) ដែលដកស្រង់សម្តីសាក្សី បាននិយាយថា ជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានជាង ២០០នាក់ ដែលបានចូលទៅអ៊ីរ៉ង់ដោយខុសច្បាប់ ត្រូវបានវាយប្រហារលើទឹកដីអ៊ីរ៉ង់ ហើយមនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួស។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអាហ្វហ្គានីស្ថាន លោក ហាសាន កាហ្សេមី កូមី (Hassan Kazemi Qomi) បានបដិសេធរបាយការណ៍នៃ “ការស្លាប់របស់ជនខុសច្បាប់រាប់សិបនាក់” នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X។ សារព័ត៌មាន Tolo News បានដកស្រង់សម្ដី “អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់” ដោយនិយាយថា ឆ្មាំព្រំដែនអ៊ីរ៉ង់ បានវាយប្រហារជនអន្តោប្រវេសន៍ទាំងនោះ។

រដ្ឋបាលគ្រប់គ្រងដោយពួកតាលីបង់របស់អាហ្វហ្គានីស្ថាន មិនបានបញ្ជាក់ពីឧប្បត្តិហេតុនេះទេ ហើយបាននិយាយថាខ្លួនកំពុងស៊ើបអង្កេត។ ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេក្នុងឆ្នាំ២០២១ នៅពេលដែលពួកតាលីបង់ បានឡើងកាន់អំណាច បន្ទាប់ពីការដកកងកម្លាំងលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ចេញពីជម្លោះរយៈពេល ២០ឆ្នាំ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm