នគរបាលឃាត់ខ្លួនបុរសម្នាក់ នាំចូល ស្តុក និងចែកចាយធូបមូសម៉ាក Ranger ក្លែងក្លាយ

2024/10/18 08:59:49 pm        453

បុរសម្នាក់ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បញ្ជូនទៅអយ្យការអមសាលាដំបូង​រាជ​ធានី​​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់​ពី​នគរបាល​ចុះឆែកឆេរ និងរកឃើញថា ជាម្ចាស់ទីតាំងនាំចូល ស្តុក និងចែកចាយ ផលិតផល ធូប​មូស ក្លែងក្លាយ។

ការឃាត់ខ្លួនម្ចាស់ទីតាំងនាំចូល ធូបមូស ក្លែងក្លាយនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្រោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានសហការជាមួយមន្រ្តី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរ​ខណ្ឌសែនសុខ ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Thanathorn International.co.,Ltd ។ 

ការបង្ក្រាបបានធ្វើឡើងនៅទីតាំងចំនួន ០២កន្លែង ដែលសង្ស័យនាំចូល ស្តុក និងចែកចាយ ផលិតផល ធូបមូស ម៉ាក Ranger ក្លែងក្លាយ។ ទីតាំងទី១ ស្ថិតនៅផ្ទះលេខ ៨៩ ផ្លូវ SOS ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួម ធូមមូសម៉ាកស្តេចនាគទេព ចំនួន ៣៥កេស ធូបមូសម៉ាក Ranger ដើម ចំនួន ៣១កេស ធូបមូសម៉ាក Ranger កង ចំនួន ៣៣កេស សាប៊ូ Fineline ចំនួន ៣៣កេស សាប៊ូ D-nee ចំនួន ៣៣កេស។ ទីតាំងទី២ ស្ថិតនៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ធូមមូសម៉ាកស្តេចនាគទេព ចំនួន ១០កេស ធូបមូសម៉ាក Ranger កង ចំនួន ១៧កេស សាប៊ូ Fineline ៣០០០ម.ល ចំនួន ៨១៨កេស សាប៊ូ D-nee ៩៦០ម.ល ចំនួន ១០៦កេស សាប៊ូ D-nee ១៨០០ម.ល ចំនួន ៦៥កេស សាប៊ូ D-nee ៣០០០ម.ល ចំនួន ១៤០កេស សាប៊ូលាងចាន ចំនួន ៤៧កេស ទឹកលាងបង្គន់ម៉ាក Okey PINK ចំនួន ១៦កេស រួមទាំងសំបកកេs និងវិក្កយបត្រមួយចំនួន។ សរុបសម្ភារៈទាំងអស់ចំនួន ១៤៥៨ កេស ស្មើនឹង ១៥៥១៤ គីឡូក្រាម ។ ក្រោយពីការឆែកឆេរ នគរបាលបានសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទផ្លំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច។

នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឃាត់ខ្លួនមានឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ដើម្បីបន្តនីតិវិធី៕ អត្ថបទ៖កុម្ភះ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        128
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm