ក្រុមហ៊ុននាំ​ចេញផ្លែចេក កំពុងសម្លឹងមើលទីផ្សារថ្មីៗ នៅប្រទេសអ្នកមានប៉ែកអឺរ៉ុប

2021/10/12 12:38:20 am        656

ភ្នំពេញ ៖ ក្រុមហ៊ុនដាំដុះដំណាំចេកនៅខេត្តកំពត កំពុងសម្លឹងមើលទីផ្សារថ្មីៗ នៅប្រទេសអ្នកមានប៉ែកអឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារនៅមជ្ឈិមបូព៌ា ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងពង្រឹងគុណភាពផលិតកម្ម ឲ្យមានស្ថិរភាព ដើម្បីប្រកួតប្រជែងបញ្ហាតម្លៃ ផ្លែចេកស្រស់នៅលើទីផ្សារ។

លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលវិនិយោគលើចម្ការចេក នៅក្នុងខេត្តកំពត បានថ្លែងប្រាប់ថា ដំណាំចេកគឺជាដំណាំវិលជុំមិនប្រកាន់រដូវ អាចធ្វើឲ្យយើងទទួលផលជាបន្តបន្ទាប់ និងស្របពេលកម្ពុជាគឺជាប្រទេសដែលមានអំណោយផលដល់ការដាំដុះ ក្នុងនោះចាប់ពីឆ្នាំ ២០១៨ មក ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា មានកំណើនកើនឡើងជាលំដាប់ បើប្រៀបធៀបទៅនិងដំណាំដទៃទៀត។

លោកឧកញ៉ា បន្តថា ស្របពេលការនាំចេញផ្លែចេកអំបូងលឿងស្រស់ ទៅកាន់ទីផ្សារនៃ​ប្រទេស​មួយចំនួន បានកំពុងមានសន្ទុះកើនឡើងយ៉ាងលឿននោះ អ្នកនាំចេញផ្លែស្រស់អំបូងលឿង កំពុងសម្លឹងមើលទីផ្សារថ្មីៗ នៅប្រទេសអ្នកមានប៉ែកខាងលិចបន្ថែមទៀតដូចជា ទីផ្សារអឺរ៉ុប អាមេរិក និង​មជ្ឈិមបូព៌ា ដែលបច្ចុប្បន្នក្រុមហ៊ុនបានកំពុងពង្រឹងគុណភាព ឲ្យមានស្ថិរភាព និងតម្លៃ ដើម្បីជម្រុញការប្រកួតប្រជែងអាចឈានចូលទៅទីផ្សារថ្មីទៀត ​ក្រៅពីទីផ្សារដែលមានស្រាប់ ដើម្បីឲ្យផ្លែចេករបស់កម្ពុជាកាន់តែមានសក្តានុពល ​និងកាន់តែល្បីឈ្មោះនៅក្នុងតំបន់ និងពិភពលោក ។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញ​កសិផល ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ កម្ពុជាបាននាំចេញកសិផលមានបរិមាណសរុបជិត ៦ លានតោន កើនឡើងជាង ៨៨% មានទំហំជាទឹកប្រាក់ប្រមាណជិត ៣ ៥០០ លានដុល្លារ។​​ ក្នុងនោះចំពោះការនាំចេញចេកស្រស់មានចំនួន ៣៤ ម៉ឺនតោន កើនឡើងជាង ៤៦% និងបាននាំ​ចេញទៅប្រទេសចិន មានចំនួនជាង ៣០ ម៉ឺនតោន ប្រទេសវៀតណាមជាង ៤១ ពាន់តោន ប្រទេសជប៉ុនជាង ៥៣៣ តោន និងប្រទេសសិង្ហបុរីចំនួនជាង ៤៨០តោន ៕ 

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm