អធិការបតីអាល្លឺម៉ង់ ត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីដំណោះស្រាយអ៊ុយក្រែនជាមួយលោក ពូទីន

2024/10/18 11:16:17 pm        157

អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល ( Olaf Scholz) បាននិយាយថា លោក បានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីការដោះស្រាយដោយសន្តិវិធីអំពីស្ថានការណ៍នៅអ៊ុយក្រែនជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin)។

នៅពេលថ្លែងនៅក្នុងសភា លោកអធិការបតី បានតស៊ូមតិរៀបចំសន្និសីទសន្តិភាពស្តីពីអ៊ុយក្រែន ដោយមានការចូលរួមពីរុស្ស៊ី។ លោក សូល បានសង្កត់ធ្ងន់ថា៖«ក្នុងន័យនេះ ខ្ញុំគិតថា យើងនិយាយត្រូវ នៅពេលដែលយើងនិយាយថា យើងនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី»។ ក្នុងពេលជាមួយគ្នានោះ លោកបានចង្អុលបង្ហាញថា មានគោលការណ៍ច្បាស់លាស់ក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព ជាពិសេសលទ្ធភាព សម្រេចចិត្តទាំងអស់ មិនអាចត្រូវបានធ្វើឡើង «នៅពីក្រោយខ្នងរបស់អ៊ុយក្រែន និងដោយគ្មានការសម្របសម្រួលជាមួយដៃគូ» ។

ក្នុងពេលជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ មិនមានអ្វីត្រូវនិយាយនៅពេលនេះ អំពីការសន្ទនាតាមទូរស័ព្ទដែលអាចកើតមានរវាងលោកពូទីន និងលោក សូល។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេសលោក Steffen Hebestreit បានសង្កត់ធ្ងន់ថា អធិការបតីអាល្លឺម៉ង់ តែងតែត្រៀមខ្លួនជាស្រេច ដើម្បីទាក់ទងជាមួយប្រធានាធិបតីរុស្ស៊ី «ប្រសិនបើវាសមស្រប» ប៉ុន្តែមិនមានផែនការបែបនេះទេ នៅពេលនេះ។

កាលពីថ្ងៃទី ០១ ខែតុលា សារព័ត៌មាន Die Zeit បានរាយការណ៍ដោយដកស្រង់ប្រភពផ្លូវការថា លោក Scholz គ្រោងនឹងទាក់ទងជាមួយលោក ពូទីន នៅមុនកិច្ចប្រជុំកំពូល G20 ដែលនឹងធ្វើឡើង នៅប្រទេសប្រេស៊ីល ក្នុងខែវិច្ឆិកា។ ប្រសិនបើការសន្ទនាបែបនេះ កើតឡើង លោកអធិការបតីអាល្លឺម៉ង់ នឹងក្លាយជាមេដឹកនាំទី១នៃប្លុកលោកខាងលិចដែលទាក់ទងជាមួយលោក ពូទីន ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងទៅនេះ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm