លេខាធិការដ្ឋាន (ICC-Angkor) និងUNESCO បញ្ចប់ការចុះពិនិត្យបញ្ហាប្រឈមក្នុងរមណីដ្ឋានអង្គរ

2021/10/12 12:46:43 am        586

សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា លេខាធិការដ្ឋាន ICC-Angkor និងអង្គការ យូណេស្កូប្រចាំកម្ពុជា បានបញ្ចប់បេសសកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យមើលការងារប្រឈម នឹងគ្រោះថ្នាក់នៅតាមការដ្ឋាននៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីដ្ឋានអង្គ កាលពីម្សិលមិញ។

លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ តាំងពីថ្ងៃទី៧ ដល់រសៀលថ្ងៃទី១០ ខែតុលា នេះ ក្រុមការងារ បានចុះពិនិត្យប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ក្លោងទ្វារតាកាវ ព្រះលានជល់ដំរី ប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត។

លោក បានបន្ដថា ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ ដល់រចនាសម្ព័ន្ធ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំ​របស់ប្រាសាទ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានបន្តមើលការរៀបចំសោភ័ណភាពតំបន់ជុំវិញរចនាសម្ព័ន្ធប្រាសាទ ឱ្យមានលក្ខណៈល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និង​បូរណភាពរបស់អង្គរ។

ជាពិសេស ការពិនិត្យលើប្រាសាទបុរាណដ៏វ័យចំណាស់នេះ ក្នុងន័យ​ដើម្បី​ផ្ដល់អនុសាសន៍ មួយ​ចំនួនដល់អ្នកជំនាញការ ដើម្បីអភិវឌ្ឍក្នុងការដ្ឋាននៃរមណីដ្ឋានអង្គរ និងដើម្បីងាយ​ស្រួលដល់ក្រុម ការងារអភិរក្ស និងអភិវឌ្ឍន៍ឱ្យមានភាពល្អប្រសើឡើងវិញ។

លោក បានបន្ថែមថា ក្រុមការងារលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ក៏នឹងរៀបចំកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ នៅថ្ងៃនេះ ជាមួយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលខកខាន​មិនបានចូល រួមដោយផ្ទាល់ ដោយសារជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះ។

កិច្ចប្រជុំនេះ ធ្វើឡើងជាទៀងទាត់ រយៈពេល២ដង ក្នុងមួយឆ្នាំ ដោយមានសហប្រធានប្រទេសជប៉ុន និងប្រទេសបារាំង ជាអ្នកសម្របសម្រួល។

ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា តែងចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរនេះ មុនបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍រួម ដើម្បីដាក់ជូនទៅគណៈកម្មាធិការអន្ដរជាតិ អាយស៊ី ស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍បន្ត៕

អត្ថបទ៖ ឈិត សាវី



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm