ក្រុមហេសបូឡា អះអាងថា ខ្លួនចាប់ផ្តើមដំណាក់កាលថ្មីនៃការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល

2024/10/18 11:20:02 pm        61

ក្រុមហេសបូឡានៃប្រទេសលីបង់ បានប្រកាសពីដំណាក់កាលថ្មីមួយ ក្នុងការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ចលនានេះ នៅលើបណ្តាញ Telegram របស់ខ្លួន។

សេចក្តីថ្លែងការណ៍ បាននិយាយថា ដោយអនុវត្តតាមបញ្ជារបស់បញ្ជាការតស៊ូ ក្រុមនេះ បានចូលដំណាក់កាលថ្មី និងដំណាក់នៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងជាមួយសត្រូវអ៊ីស្រាអែល ដែលនឹងកាន់តែ ច្បាស់ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

មុននេះ ចលនានេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យុទ្ធជនរបស់ខ្លួន បានសម្លាប់ទាហាន និងមន្ត្រីអ៊ីស្រាអែលយ៉ាងហោចណាស់ ៥៥នាក់ និងរបួសជាង ៥០០នាក់ទៀត ក្នុងការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ ចាប់តាំងពីដើមខែតុលា ដោយបានបំផ្លាញរថក្រោះ Merkava ចំនួន ២០គ្រឿង រថពាសដែកជាច្រើនគ្រឿង និងរថពាសដែកដឹកជញ្ជូនមួយចំនួនទៀត និងបានបាញ់ទម្លាក់យានដ្រូន Hermez 450 ចំនួនពីរគ្រឿង។ សេចក្តីថ្លែងការណ៍ ក៏បាននិយាយផងដែរថា៖«យុទ្ធជនតស៊ូជាច្រើនរយនាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងការឈ្លានពានទ្រង់ទ្រាយធំដោយកងកម្លាំងសត្រូវ»។

កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានបើកប្រតិបត្តិការ Northern Arrows ប្រឆាំងនឹងអង្គភាព របស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ក្នុងអំឡុងពេលដែលខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសដ៏ធំប្រឆាំងនឹងទីតាំងយោធារបស់ចលនានេះ។ គោលបំណងដែលបានប្រកាស គឺដើម្បីបង្កើតលក្ខខណ្ឌសុវត្ថិភាពនៅក្នុងតំបន់ព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ដូច្នេះអ្នកស្រុករាប់ម៉ឺននាក់ អាចត្រឡប់ទៅទីនោះវិញ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        43
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        73
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm