លោក Macron៖ ការអត្ថាធិប្បាយរបស់លោកពីអ៊ីស្រាអែល ត្រូវបានបំភ្លៃ ខណៈរិះគន់រដ្ឋមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយ

2024/10/18 11:34:23 pm        44


ប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) បានចោទប្រកាន់រដ្ឋមន្ត្រីមួយចំនួនរបស់លោកថា ខ្វះជំនាញវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត ខណៈរិះគន់ប្រព័ន្ធផ្សព្វផ្សាយអំពីរបៀបរាយការណ៍របស់ពួកគេពីការអត្ថាធិប្បាយ ដែលតាមការអះអាង លោកបានធ្វើឡើងពាក់ព័ន្ធនឹងអ៊ីស្រាអែល អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

នៅក្នុងសញ្ញាចុងក្រោយបង្អស់នៃការខកចិត្តផ្នែកនយោបាយរបស់លោក ដោយបង្ហាញនូវកំហឹងយ៉ាងជាក់ស្ដែង លោក Emmanuel Macron បានស្តីបន្ទោសអ្នកសារព័ត៌មាន ជុំវិញការអត្ថាធិប្បាយដែលពួកគេបានរាយការណ៍ថា លោកបានស្នើឲ្យចោទសួរ អំពីការបង្កើតអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែតុលា ហើយបានបដិសេធថា លោកមិនបានធ្វើការកត់សម្គាល់បែបនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Macron បានលើកឡើងថា៖ «ខ្ញុំត្រូវតែប្រាប់អ្នកថា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹងពីការបញ្ចេញមតិយោយល់ និងប្រតិកម្មជាច្រើន ក្នុងនោះរួមទាំងពីមេដឹកនាំនយោបាយបរទេស ឬបារាំង ចំពោះការកត់សម្គាល់ដែលតាមការអះអាង ខ្ញុំបានធ្វើឡើង ដោយមិនមានការសង្ស័យ អំពីអ្វីដែលពួកគេកំពុងនិយាយ និងអ្វីដែលខ្ញុំនិយាយនោះ ដោយជាក់ស្ដែង»។

លោកបានបន្ថែមថា៖ «ហេតុដូច្នេះ មិនមានភាពមិនច្បាស់លាស់នោះទេ។ អ្នកដែលចង់បង្កើតការបញ្ចេញមតិយោបល់ឡើង ដោយការរៀបចំបែបនេះ មិនត្រឹមតែជាកំហុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងធ្វើឲ្យមនុស្សមួយចំនួនឈឺចាប់ និងធ្វើឲ្យប្រទេសបារាំងអន់ថយទៀតផង។ បារាំងតែងតែឈរខាងអ៊ីស្រាអែលជានិច្ច។ អត្ថិភាព និងសន្តិសុខរបស់អ៊ីស្រាអែល គឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន ទាំងសម្រាប់ប្រទេសបារាំង និងប្រជាជនបារាំង»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        109
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        147
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm