សម្តេច ឃួន សុដារី ៖ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គម តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន

2024/10/19 12:32:37 am        141

(វៀងច័ន្ទន៍)សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត កាន់តែច្រើនឡើង ជាពិសេសការបង្កើនចំនួនស្រ្តីនៅក្នុងវិស័យនយោបាយបន្ថែមទៀត។ 

សម្តេចបានគូសបញ្ជាក់ដូច្នេះ នៅក្នុងវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៥ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចបានសង្កត់ធ្ងន់ថាស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌ បិរយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ ក៏ប៉ុន្តែការរួមវិភាគទានរបស់ស្រ្តីគឺជាកត្តាសំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិថែមទៀតផង។  

“ការចូលរួមផ្នែកនយោបាយរបស់ស្ត្រីមិនមែនគ្រាន់តែជាបញ្ហាយុត្តិធម៌ប៉ុណ្ណោះទេ វាជាតម្រូវការមូលដ្ឋានសម្រាប់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព” នេះជាការគូសបញ្ជាក់ បន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។ 

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ បានបង្កើតឱ្យមានវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ជាលើកដំបូង។ វេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នាពេលនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ“ពង្រឹងការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រី៖ ប្រែក្លាយការប្រឈមទៅជាឱកាសឆ្ពោះទៅអនាគត ប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា” ។

លោកជំទាវ Sounthone Xayyachack អនុប្រធានរដ្ឋសភាឡាវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដោយមានវត្តពីសមាជិកអាយប៉ានិងសភាសង្កេតការណ៍ចូលរួម។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ និងលេខាធិការដ្ឋាន AIPA ដែលបានសហការគ្នារៀបចំវេទិកាដ៏មានសារៈសំខាន់ ទាន់ពេលវេលា និងសមស្របបំផុត។ សម្តេចបានសង្កត់ធ្ងន់ថា ការជួបជុំគ្នានៅពេលនេះ ចំពេលវេលាមួយដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដែលកំពុងជួបប្រឈមនូវបញ្ហាជាច្រើនដែលមិនអាចស្មានគិតទុកជាមុនបាន ហើយដែលតម្រូវឱ្យវិធានការជាបន្ទាន់ មានការដឹកនាំ និងកិច្ចសហការរួមគ្នា។

នៅក្នុងតំបន់អាស៊ាន ស្រ្តីមានចំនួនជាងពាក់កណ្តាលនៃប្រជាពលរដ្ឋសរុប។ ទោះបីជាមានវឌ្ឍភាពនៃការផ្តល់អំណាចដល់ស្រ្តី និងការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យមួយចំនួន ដូចជា ការអប់រំ និងការថែទាំងសុខភាពក៏ដោយ ក៏ស្រ្តីនៅជួបបញ្ហាប្រឈមនិងឧបសគ្គជាច្រើនដែលរារាំងដល់ការសម្រេចបាននូវសក្តានុពលពេញលេញរបស់ស្រ្តីនៅឡើយ។ សេចក្តីប្រកាសរបស់អាស៊ានស្តីពី ការអនុវត្តនូវចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលឆ្លើយតបទៅនឹងយេនឌ័រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់នូវក្របខណ្ឌទូលំទូលាយមួយដល់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងតំបន់។ 

សម្តេចប្រធានរដ្ឋសភាបានជម្រាបជូនអង្គវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ថា កម្ពុជាបានសម្រេចបាននូវវឌ្ឍនភាពគួរកត់សម្គាល់លើបញ្ហាសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ជាពិសេសការលើកកម្ពស់ការចូលរួមផ្នែកនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ស្តីពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (២០២៤-២០២៨) ដែលស៊ីសង្វាក់ជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងឆន្ទៈរបស់អន្តរជាតិ ជាអាទិ៍ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងឆន្ទៈរបស់អង្គការសហប្រជាជតិ។ ចំណែកខាងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភាបានអនុម័តច្បាប់នានាដែលគាំទ្រដល់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា រដ្ឋសភាក៏បានបង្កើតក្រុមសមាជិកសភាស្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភាស្ត្រី និងពង្រីកសំឡេងរបស់ស្រ្តី ព្រមទាំងបានផ្តួចផ្តើមយុទ្ធនាការ #Girl2Leader ដើម្បីផ្តល់ឱកាសដល់ក្មេងស្រីកម្ពុជាដែលមានអាយុចន្លោះពី១៤ឆ្នាំ ទៅ១៧ ឆ្នាំ មានឱកាសបានរៀនសូត្រនូវបទពិសោធន៍របស់តំណាងរាស្រ្តស្ត្រី ជាពិសេសទាក់ទងនឹងរបៀបនៃការចូលរួមក្នុងវិស័យនយោបាយ និងការទទួលបានតួនាទីជាអ្នកដឹកនាំ។

ក្នុងឱកាសនោះដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត សម្តេចប្រធានរដ្ឋសភាកម្ពុជា បានផ្តល់អនុសាសន៍៥ចំណុចដល់មហាសន្និបាតអាយប៉ា ដែលនៅក្នុងនោះមាន៖

ទី១ -មេដឹកនាំនយោបាយនៅគ្រប់លំដាប់ថ្នាក់ត្រូវបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដ ដើម្បីទទួលស្គាល់ថា ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តពិតជាសំខាន់ចាំបាច់សម្រាប់ដោះស្រាយបញ្ហានិងការប្រឈមនៅក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងសកលលោក។

ទី២- ត្រូវដោះស្រាយជាបន្ទាន់នូវផ្នត់គំនិតសង្គមដែលបង្កគ្រោះថ្នាក់ និងអំពើហិង្សាលើយេនឌ័រ ដែលបញ្ហាទាំងនេះនៅតែបន្តកម្រិតសិទ្ធិនយោបាយរបស់ស្ត្រី។ 

ទី៣- ត្រូវលុបបំបាត់នូវឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីនៅក្នុងគណបក្សនយោបាយនិងតួនាទីដឹកនាំ។

ទី៤-ត្រូវបង្កើនការវិនិយោគឱ្យកាន់តែច្រើនថែមទៀតលើការកសាងសមត្ថភាព និងការអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ។

ទី៥ -ត្រូវលើកកម្ពស់និងពង្រឹងបណ្តាញអន្តរជាតិ និងភាពជាដៃគូដែលគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ។ តាមរយៈការបង្កើតវេទិកា និងឱកាសសម្រាប់កិច្ចសហការ យើងអាចពង្រីកសំឡេងរបស់មេដឹកនាំស្ត្រីនៅទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm