អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហាញក្តីសង្ឃឹមរបស់លោកនៅថ្ងៃសុក្រនេះថា ការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar នឹងបើកទ្វារសម្រាប់បទឈប់បាញ់ ហើយនិងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលឲ្យមានសេរីភាពមកវិញ ។
លោកបានថ្លែងបែបនេះនៅក្នុងទីក្រុងប៊ែរឡាំង ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលបានមកលេងលោក Scholz និងរៀបរាប់ពីសញ្ញាខ្លាំងនៃឯកភាពឆ្លងមហាសមុទ្រអាត្លង់ទិក ។
លោក Scholz បានសន្យាគាំទ្រខ្លាំងដល់អ៊ុយក្រែន ប៉ុន្តែលោកបានធ្វើការសង្កត់ធ្ងន់ថា អង្គការណាតូ មិនត្រូវក្លាយជាភាគីសង្រ្គាមជាមួយរុស្ស៊ីនោះឡើយ ។
នៅថ្ងៃសុក្រនេះដែរ លោក Biden បានអំពាវនាវឲ្យសម្ព័ន្ធមិត្តអ៊ុយក្រែនរក្សាការតាំងចិត្តរបស់ពួកគេ និងគាំទ្រទីក្រុងគីវ ពេលចូលដល់រដូវរងាដ៏លំបាកខាងមុខនេះ ។
លោកបានស្វាគមន៍ការដំឡើងការចំណាយថ្លៃការពាររបស់អាល្លឺម៉ង់ដល់គោលដៅអង្គការណាតូចំនួន ២ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ។ លោកបាននិយាយផងដែរថា លោកនឹងពិភាក្សាបញ្ហាអ៊ីរ៉ង់ជាមួយលោក Scholz ៕


