
រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក បានអំពាវនាវឲ្យអ៊ីស្រាអែល ក្រុមហាម៉ាស់ និងក្រុមហេសបូឡា ចេះក្តោបក្តាប់ឱកាសសម្រាប់ការផ្លាស់ប្តូរ បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar ។
លោក Austin និយាយថា ច្បាស់ណាស់ថា នេះគឺជាឱកាសសម្រាប់ការផ្លាស់ប្តូរទិសដៅ ហើយពួកយើងសង្ឃឹមថា អ្នកនឹងដឹង ភាគីទាំងអស់ត្រូវតែចាប់យកគុណសម្បត្តិ ទាំងនៅតំបន់ហ្កាហ្សា និងនៅលីបង់ ។
លោក Austin បាននិយាយបន្តទៀតថា កងកម្លាំងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា បានត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រដល់ការការពាររបស់អ៊ីស្រាអែល ។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Sinwar ដែលជាមេខ្លោងឈរនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុនលើអ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនៅតំបន់ភាគខាងត្បូងហ្កាហ្សាស្រ្ទីប កាលពីថ្ងៃពុធ ៕