ក្រុមហ៊ុនមកចិនចំនួនជាង៤០ មកស្វែងយល់សក្តានុពលវិនិយោគនៅកម្ពុជា

2024/10/19 06:23:11 am        52

ភ្នំពេញ : អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនឯកជនមកពីប្រទេសចិន ក្នុងវិស័យផ្សេងៗគ្នាចំនួនប្រមាណ ៤០ក្រុមហ៊ុន បានមកស្វែងយល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគជាក់ស្តែងនៅប្រទេសកម្ពុជា។

 នៅក្រោយវេទិកាកំពូលផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១៨ ខែតុលាកន្លងទៅ អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្រុមហ៊ុនទាំងនេះ នឹងបំពេញទស្សនកិច្ចចំនួន ៥ថ្ងៃ ដើម្បីសិក្សាស្វែងយល់បន្ថែមពីឱកាសការងារបណ្តាក់ទុនរកស៊ីនៅកម្ពុជាលើវិស័យផ្សេងៗគ្នា។ អ្នកឧកញ៉ា បានឲ្យដឹងថា ការមកដល់របស់ក្រុមហ៊ុនទាំងនេះ ធ្វើឡើងបន្ទាប់ពីសហព័ន្ធរបស់លោក បានចុះផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាទៅកាន់បណ្តាអ្នកវិនិយោគនៅខេត្តជាច្រើនក្នុងប្រទេសចិនដោយផ្ទាល់ ជាពិសេសតាមរយៈព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ដែលទើបបញ្ចប់នាពេលថ្មីៗមកនេះនៅទីក្រុងណាននីង ប្រទេសចិន។

អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា ដោយសារមើលឃើញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកវិនិយោគទាំងអស់ដែលមកពីបណ្តាក្រុមហ៊ុន នៃប្រទេសចិន បានផ្តោតការចាប់អារម្មណ៍ខ្លាំង ដោយក្នុងនោះបានយករាជធានីភ្នំពេញ ជាគោលដៅ។ អ្នកឧកញ៉ា សង្ឃឹមថា បន្ទាប់ពីវេទិកាធុរកិច្ចនាពេលនេះ ក្រុមប្រតិភូនឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលអាចនឹងផ្តល់ឱកាសការងារកាន់តែច្រើនឡើងថែមទៀតជូនដល់ប្រជាពលរដ្ឋក្នុងស្រុក។

 ក្នុងពិធីបើកវេទិកានេះ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មានប្រវត្តិយូរអង្វែងមកហើយ ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យវប្បធម៏ សេដ្ធកិច្ច និងសង្គម បានបន្តនិងកាន់តែសីជម្រៅ។ ឯកឧត្តម សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវប្បធម៌ និងពាណិជ្ជកម្ម នឹងត្រូវបានរួមបញ្ចូលជាមួយការអភិវឌ្ឍន៏សង្គម និងរួមគ្នាលើកកម្ពស់គម្រោងការពារបរិស្ថាន និងសុខុមាលភាពសង្គម ដូច្នេះកិច្ចសហប្រតិបត្តិការក្នុងពេលនេះ ក៏មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់មហាជនទូទៅផងដែរ៕

អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm