សម្តេចធិបតី៖ ខ្ញុំមិនខ្វល់ពីការជេរប្រមាថនោះទេ សំខាន់ខិតខំរកមធ្យោយបាយជួយជាតិ និងប្រជាជនឲ្យទទួលបានផលល្អបន្ថែមទៀត

2024/10/19 06:50:42 pm        364

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សព្វថ្ងៃនេះ សម្តេចមិនបានឈឺក្បាល និងខ្វល់ខ្វាយចំពោះអ្នកណាជេរ ឬរិះគន់ដល់សម្តេចនោះឡើយ សំខាន់ក្នុងនាមនាយករដ្ឋមន្រ្តី គឺសម្តេចខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាជួយជាតិមាតុភូមិ ឲ្យទទួលបានផលល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបែបនេះ គឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហម​កម្ពុជា​ជាង៤០០០នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សា២៥ ​ក្នុងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា កុំខ្វល់ខ្វាយ និងការលើកឡើងរបស់អ្នកណាយក ទៅ​ប្រៀបធៀប និងអ្នកណាឲ្យសោះ ដោយយើងម្នាក់ៗ​ត្រូវតែខិតខំរៀងៗខ្លួនរួមគ្នាយ៉ាងណា​ដើម្បី​ផ្តល់ផលប្រយោជន៍សម្រាប់ជាតិ ដូច្នេះហើយយើងម្នាក់ៗ​ត្រូវតែមានទស្សនវិជ្ជមាន ហើយប្រសិនបើគ្មាន​ទស្សនវិជ្ជមានទេ មើលអ្វីគ្រប់យ៉ាងគឺ នឹងខ្មៅងងិតទំាងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានបន្ថែមថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល យើងត្រូវគិតគួរដល់អ្នកដែលយើងត្រូវគិតគួរ ដើម្បីជាតិ និងប្រជាពលរដ្ឋរបស់យើងគ្រប់ៗគ្នា ជាក់ ស្តែងដូចអ្វីដែលសម្តេច បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងជួបបងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​សាធារណៈនាពេលកន្លងមកដោយគ្មានការព្រៀងទុកនោះ​ គឺដើម្បីចង់ដឹងព័ត៌មានពិត​ជាក់ស្តែង​ចេញពីពួកគាត់ និងខិតខំរិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា «មួយថ្ងៃៗខ្ញុំគិតតែរឿងហ្នឹងទេ (រកដំណោះស្រាយជួយពលរដ្ឋ) បើសិនជាមួយថ្ងៃៗ ងើបឡើងខ្ញុំអង្គុយបើកតែគេជេរខ្ញុំ មើលតែរឿងអវិជ្ជមាននោះ មិនបាច់​ធ្វើអ្វីនោះទេ»។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា ​កាតព្វកិច្ច ​របស់យើង(រាជរដ្ឋាភិបាល) នាពេលនេះ​ គឺត្រូវគិត និង​ត្រូវដាក់ទិសដៅយ៉ាងម៉េច​ជួយប្រជាពលរដ្ឋណា​ ដែលជួប​ទុក្ខលំបាក និង​ជួយប្រជាពលរដ្ឋណា​ដែលរាជរដ្ឋាភិបាលត្រូវជួយ និងដោះស្រាយមុនគេ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        35
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm