សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើយុវជនឱ្យចូលរួមផ្សព្វផ្សាយលើកតម្លៃវប្បធម៌ដោយទស្សនវិជ្ជមាន

2024/10/19 07:05:21 pm        529

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរម្លឹកដល់យុវជនកម្ពុជា ត្រូវរួមគ្នាលើកតម្កើងតម្លៃវប្បធម៌ជាតិ ពោលគឺយុវជនត្រូវមានទស្សនវិជ្ជមាន ដោយការចូលរួមអប់រំ ផ្សព្វផ្សាយគាំទ្រដល់តម្លៃវប្បធម៌ជាតិ ចៀសវាងការអង្គុយចាំតែរិះគន់គ្នា ។

ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានឧត្តម សិក្សា២៥ ក្នុងរាជធានីភ្នំពេញជិត៥ពាន់ ដែលមានវត្តមានចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទ ក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យុវជន មុននឹងធ្វើសកម្មភាពអ្វីត្រូវគិត ដោយប្រើ ​បញ្ញាញាណ ធ្វើ​សកម្មភាពដោយប្រើឆន្ទៈ និងការប្តេជ្ញាចិត្តដោយ ចេញពីបេះដូង។ មុននឹងធ្វើអ្វី ត្រូវសិក្សាស្រាវជ្រាវឱ្យច្បាស់លាស់ ព្រោះជានិស្សិត បញ្ញវន្ត ។ ដូច្នេះ សម័យ ឌីជីថលនេះ ត្រូវតែពិចារណា និងគិតគូរឱ្យច្បាស់ ហើយស្មារតីជាតិនិយមត្រូវតែមាន ប៉ុន្តែកុំឱ្យជាតិនិយម ជ្រុលដែលនាំឱ្យបែកបាក់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើឱ្យយុវជនធ្វើសកម្មភាពប្រកបដោយគំនិតវិជ្ជមានឱ្យបាន ច្រើន ចៀសវាងអង្គុយចាំតែរិះគន់ ។ កន្លងទៅ ជាពិសេសតាមបណ្តាញសង្គម គេតែងតែឃើញ​យុវជនមួយ ចំនួនចាំតែបង្ហាញនូវការរិះគន់ ដោយខ្វះការគិតគូរពិចារណាស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់ ។ យុវជន កុំអង្គុយតែយំដែល​ឃើញយុវជនគេ​អភិវឌ្ឍន៍ ហើយស្តីបន្ទោស​ប្រព័ន្ធ​អប់រំខ្លួន ត្រូវរួមកសាងប្រព័ន្ធអប់រំ របស់ខ្លួន និងកសាងធនធានមនុស្សទៅថ្ងៃក្រោយ ពោលគឺត្រូវពង្រឹងថែរក្សាសាមគ្គីជាតិ ឯកភាពជាតិ កុំ ឱ្យបាត់បង់ទឹកដី កុំឱ្យបាត់បង់វប្បធម៌ ដោយត្រូវរួមគ្នាផ្សព្វផ្សាយគាំទ្រ ៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        128
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm