រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងលីបង់ ពិភាក្សាអំពីការវិវឌ្ឍថ្មីៗ និងកិច្ចប្រឹងប្រែង កាត់បន្ថយភាពតានតឹងនៅលីបង់

2024/10/19 09:20:29 pm        124

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីលីបង់ លោក Abdallah Bou Habib កាលពីថ្ងៃសុក្រ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់ នៅក្នុងប្រទេសលីបង់ និងកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើង ដើម្បីទប់ស្កាត់ស្ថានការណ៍ដែលកាន់តែយ៉ាប់យ៉ឺន នៅក្នុងតំបន់។

ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក Abdelatty បានពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប ដើម្បីឈានដល់បទឈប់បាញ់បន្ទាន់ នៅក្នុងប្រទេសលីបង់។

លោកបានសង្កត់ធ្ងន់ពីតម្រូវការក្នុងការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង នៅដំណាក់កាលដ៏សំខាន់នេះ ដើម្បីទប់ស្កាត់តំបន់នេះពីការអូសទាញចូលទៅក្នុងសង្រ្គាមពេញទំហឹង ដែលនឹងមានផលប៉ះពាល់ដ៏គ្រោះថ្នាក់ខ្លាំងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ប្រមុខអ្នកការទូតអេហ្ស៊ីបរូបនេះ ក៏បានថ្កោលទោសផងដែរចំពោះចេតនារបស់កងទ័ពអ៊ីស្រាអែលដែលកំណត់គោលដៅរបស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) នៅភាគខាងត្បូងប្រទេសលីបង់។

លោក Abdelatty បានសង្កត់ធ្ងន់ទៅលើការខ្នះខ្នែងរបស់អេហ្ស៊ីប ក្នុងការបន្តផ្តល់ការគាំទ្រគ្រប់ទម្រង់ដល់ប្រទេសលីបង់ ដោយមើលឃើញពីកាលៈទេសៈដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ដោយកត់សម្គាល់ថា រហូតមកដល់ពេលនេះ អេហ្ស៊ីប បានបញ្ជូនជំនួយចំនួន ៤៤តោន ទៅប្រទេសលីបង់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm