ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសៅរ៍ ទី១៩ ខែតុលាថា កូរ៉េខាងជើង បាននិយាយថា ខ្លួនបានរកឃើញយានដ្រូនយោធាកូរ៉េខាងត្បូងដែលបានធ្លាក់។
KCNA បានចេញផ្សាយរូបថតជាច្រើនសន្លឹករបស់យានដ្រូន ហើយបាននិយាយថា យានដ្រូននោះ ត្រូវបានរកឃើញកាលពីថ្ងៃទី ១៣ ខែតុលា។ សារព័ត៌មាននេះ បាននិយាយថា រូបរាងរបស់យានដ្រូន គឺយានដ្រូនដែលបានពង្រាយខិត្តប័ណ្ណនៅពីខាងលើទីក្រុងព្យុងយ៉ាង ហើយវាគឺជាគំរូដូចគ្នាដែលយោធាកូរ៉េខាងត្បូង បានបង្ហាញក្នុងពេលធ្វើសមយុទ្ធយោធា នៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ០១ ខែតុលា។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធមិននិយាយថា តើយានដ្រូនទាំងនោះ បានហោះហើរទេ ហើយប្រសិនបើពួកវា ត្រូវបានបង្ហោះ ដោយយោធា ឬជនស៊ីវិលក៏ដោយ។ រដ្ឋាភិបាលនេះ បានធ្វើអត្ថាធិប្បាយអំពីការអះអាងរបស់កូរ៉េខាងជើងថា នេះ នឹងគ្រាន់តែជាយុទ្ធសាស្ត្រមួយប៉ុណ្ណោះ។
ភាពតានតឹងរវាងប្រទេសកូរ៉េ បានកើនឡើង ចាប់តាំងពីកូរ៉េខាងជើង បានចាប់ផ្តើមបង្ហោះបាឡុងផ្ទុក សំរាមឆ្លងព្រំដែនទៅកាន់ភាគខាងត្បូង កាលពីចុងខែឧសភា ដោយទីក្រុងសេអ៊ូល បានឆ្លើយតបដោយចាប់ផ្តើមការផ្សាយឡើងវិញនូវឧបករណ៍បំពងសំឡេងដែលធ្វើឲ្យទីក្រុងព្យុងយ៉ាងខឹងសម្បាយ៉ាងខ្លាំង។

