វ៉ាក់សាំង​កាតព្វកិច្ច​ជា​កម្មសិទ្ធិ​បញ្ញា​របស់សម្តេចតេជោ មានប្រសិទ្ធភាពហើយ ខណៈប្រទេសដទៃកំពុងយកតម្រាប់តាម

2021/10/12 06:13:03 pm        207

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា វ៉ាក់សាំងកតព្វកិច្ច ដែលជាកម្មសិទ្ធិបញ្ញារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសិទ្ធភាពហើយ ដោយប្រទេសខ្លះ នៅលើពិភពលោកបានយកតម្រាប់តាម ផែនការរបស់សម្តេចតេជោ ជាពិសេសប្រទេសនៅលោកខាងលិច និងប្រទេសនៅក្នុងតំបន់អាស៊ានជាដើម។

កាលពីកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា វ៉ាក់សាំងបង្ការកូវីដ១៩ នឹង​ក្លាយ​ទៅ​ជាវ៉ាក់សាំង​កាតព្វកិច្ច ពោលប្រសិនបើបុគ្គលណាមិនបានចាក់វ៉ាក់សាំង នឹងអាច​ប្រឈម​គេមិនឲ្យធ្វើការ ឬឆ្លងទៅប្រទេសគេជាដើម។

ក្រោយពីមានការលើករបស់សម្តេចតេជោ យ៉ាងដូច្នេះ មានប្រទេសមួយចំនួនបានយកតម្រាប់តាម ដូចជាប្រទេសអាមេរិក ប្រទេសមួយចំនួន នៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសឥណ្ឌូនេស៊ីជាដើម ដោយមន្រ្តី ឬប្រជាជនរបស់ខ្លួនមិនបានចាក់វ៉ាក់សាំង នឹងមិនអាចចូលធ្វើការបាន និងមិនអាចចូល​ហាងលក់​ដូរបានជាដើម។

ទាក់ទងនឹង«វ៉ាក់សាំងកាតព្វកិច្ច»នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​កាលពីម្សិលមិញ ក្រោយពីអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញថា «វ៉ាក់សាំងកាតព្វកិច្ច​គឺជា​កម្មសិទ្ធិ​បញ្ហា​របស់​សម្តេចតេជោ ហ៊ុន សែន»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផែនការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរបស់ខ្លួន ស្ទើតែមួយរយភាគរយហើយ ខណៈនៅសេសសល់ រាជរដ្ឋាភិបាលនឹងបន្តខិតខំបន្ថែមទៀត ស្របទៅតាមផែនការដែលបានកំណត់។

បើតាមការអះអាងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក.-១៩) បានបញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ជូនដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ មិនថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល មន្រ្តីរាជកា មន្រ្តីជាប់កិច្ចសន្យា អង្គទូត នានា មន្រ្តីអង្គការសហប្រជាជាតិ អង្គការសមាគមជាតិ និងអន្តរជាតិ កម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងយុវវ័យ និងកុមារមានអាយុចាប់ពី៦ឆ្នាំ​ឡើងទៅ ហើយបើគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង១៣លាននាក់ ក្នុងនោះអាយុចាប់ពី១៨ ឆ្នាំឡើងទៅបានចំនួនជិត១០លាននាក់។ សម្រាប់មនុស្សគ្រប់ដូស គឺបានចំនួនជាង៩លាន៥សែននាក់ និងដូសទី៣ ឬដូសជំរុញ​បាន​ជិតមួយលាននាក់ផងដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm