ថ្នាក់ដឹកនាំបក្សប្រជាជនខេត្តកំពតប្រាប់គ្រូឧទ្ទេស និងសកម្មជនរក្សាគោលជំហរ «ហ៊ានថា ហ៊ានធ្វើ»

2024/10/20 05:46:54 pm        98

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រាប់ដល់គ្រូឧទ្ទេស និងសកម្មជន​គណបក្ស​ដែលបាបបញ្ចប់វគ្គអប់រំនយោបាយថ្នាក់ខេត្ត ជំនានទី៩ ត្រូវយកគោលការណ៍ និង​ចំណេះ​ដឹងផ្សេងៗទៅផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ។ ហើយដើម្បីឲ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពគ្រូឧទ្ទេស និងសកម្មជនត្រូវចេះប្រើទេពកោសល្យ និងសិល្បៈ ពិសេសត្រូវរក្សាគោលជំហរបក្ស «ហ៊ាននិយាយ ហ៊ានធ្វើ»។

ថ្លែងនៅក្នុងពីបិទវគ្គអប់រំនយោបាយថ្នាក់ខេត្ត ជំនាន់ទី៩ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលបានធ្វើឡើងនៅមន្ទីរបក្សខេត្ត នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត មានប្រសាសន៍ថា ភូមិសាស្ត្រនយោបាយខេត្តកំពត ត្រូវបានបែងចែកជាបី ទី១ មានស្រុកឈូក ជុំគិរី និងដងទង់ ទី២. អង្គជ័យ បន្ទាយមាស និងកំពង់ត្រាច និងទី៣ ទឹកឈូ ក្រុងបូគគោ និងក្រុងកំពត ហើយបច្ចុប្បន្នមានគណបក្សផ្សេងៗជាច្រើននៅក្នុងភូមិទាំងបីនេះ។ ឯកឧត្តមបានបន្តថា ដើម្បីឲ្យពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងកាន់តែទូលំទូលាយ អំពីគោលនយោបាយរបស់បក្ស ការដឹកនាំ ការអភិវឌ្ឍន៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទៅអនាគត ទាមទាឲ្យគ្រូឧទ្ទេស សកម្មជននៅតាមបណ្តាស្រុកក្រុង មន្ទីរអង្គភាព ចូលរួមផ្សព្វផ្សាយបន្ត នូវអ្វីដែលខ្លួនបានទទួលពីវគ្គអប់រំនយោបាយនេះ ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តមប្រធានគណបក្សខេត្តបានបញ្ជាក់ថា កាលពីបោះឆ្នោតអាណត្តិមុន កម្លាំងបក្សប្រឆាំងក្នុងខេត្តកំពត មានចំនួន២៤១នាក់ ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះ ក្រុមប្រឆាំងនៅសល់កម្លាំង១១៧នាក់ ហើយនៅពេលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា កម្លាំងបក្សប្រឆាំងនៅសល់តែ ៦៥នាក់ប៉ុណ្ណោះ ។ ការថយចុះចំនួនសមាជិកបក្សប្រឆាំងនេះ ដោយសារហេតុផលសំខាន់៣ទី១. គណបក្សប្រឆាំងបាត់បង់ជំនឿលើគណបក្សារបស់ខ្លួនឯង ទី២ថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានខេត្តកំពត កាត់បន្ថយបាននូវភាពអសកម្ម ឬអំពើអយុត្តិធម៌ និងទី៣ ដោយសារគណបក្សប្រជាជនកម្ពុជា ជាបក្សដឹកនាំប្រទេសដែលមានភាពរឹងមាំ និងមានភាពចាស់ទុំជាងគេ មិនងាយមានបក្សណាអាចយកឈ្នះបានឡើយ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm