បញ្ញវន្តត្រូវយកចំណេះដឹងទៅប្រើប្រាស់ជាបម្រើប្រយោជន៍ខ្លួន ពលរដ្ឋ និងសង្គមជាតិ

2024/10/20 06:01:48 pm        232

អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងអភិបាលខេត្តកំពត បានណែនាំ​ដល់និស្សិត​ជ័យលាភី​ដែល​ទទួល​បាន​សញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្ររងទាំងអស់ សូមយកចំណេះដឹងទាំងនោះ ទៅ​ប្រើ​ប្រាស់​ដើម្បីបម្រើប្រយោជន៍ខ្លួន ប្រជាពលរដ្ឋ និងសង្គមជាតិផង ពិសេសត្រូវ​ធ្វើ​ខ្លួន​ជា​ធន​ធាន​ជាតិ មានមនសិការខ្ពស់ក្នុងការ ចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតនៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីមន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាជាតិ បានមានប្រសាសន៍ថា ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្នក់ភ្លើងសង្គ្រាមនៅថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ហើយមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កូនក្មួយយុវជនជំនាន់ក្រោយទទួលបាននូវការបណ្តុះបណ្តាលចំណេះជំនាញ ចាប់តាំងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា។ សាលារៀនត្រូវបានសាងសង់ឡើងនៅគ្រប់តំបន់ មិនថាតំបន់ដាច់ស្រយាលយ៉ាងណានោះទេ គឺធ្វើយ៉ាងណាដើម្បីពង្រឹងការងារបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យមានគុណភាព និងគុណវុឌ្ឍិ ជាសរសរស្តមក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យបានល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានលើកឡើងដែរថា ប្អូនៗកូនក្មួយជាបញ្ញវ័ន្តទាំងអស់បានបញ្ចប់ការសិក្សាថ្នាក់ឧត្តម ហើយទទួលបានសញ្ញាបត្រនាពេលនេះ គឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ។ ឯកឧត្តមបានស្នើដល់បញ្ញវន្តដែលទទួលបានចំណេះដឹង សូមយកចំណេះដឹងទាំងនោះ ទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ខ្លួន ប្រជាពលរដ្ឋ និងសង្គមជាតិផង ដោយត្រូវធ្វើខ្លួនជាធនធានជាតិ និងមានមនសិការជាតិខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សបន្តទៅមុខទៀត។

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរខេមរា ឯកឧត្តមបណ្ឌិត នូ ចាន់សុភី បានឱ្យដឹងថា សាកលវិទ្យាល័យអង្គរខេមរា (ខេត្តកំពត) មាននិស្សិតសិក្សា១៦ជំនាន់ សរុបចំនួន ៣ ៩៦០នាក់ ស្រី២ ១៥៣នាក់។ បច្ចុប្បន្នសាកលវិទ្យាល័យអង្គរខេមរាខេត្តកំពត មាននិស្សិតកំពុងសិក្សាសរុបចំនួន ១ ០២៨នាក់ ស្រី ៦៨៩នាក់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        179
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm