ប្រជាការពារកំពុងរួមចំណែកថែរក្សាសន្តិសុខ និងអនុវត្តន៍គោលនយោបាយ​ភូមិឃុំមាន​សុវត្ថិភាព​នៅមូលដ្ឋាន

2024/10/20 06:57:22 pm        212

ប្រជាការពារបាននិងកំពុងរួមចំណែកក្នុងការថែរក្សាសុខវត្ថិភាព សណ្តាប់ធ្នាប់ និងចូលរួម​យ៉ាង​សកម្ម​ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋាន។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉េង ប៉ូគន្ធ ក្រុមការងារថ្នាក់ជាតិមូលដ្ឋានឃុំរុងរឿង ជួប​សំណេះសំណាល សួរសុខទុក្ខ និងចែកឯកសណ្ឋានប្រជាការពារចំនួន៨១កំផ្លេ ជូន​បង​ប្អូន​ប្រជា​ការពារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះឯកឧត្តម លើកឡើងថា ប្រជាការពារគឺជាអ្នក ដែលអាចថែរក្សានូវសន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រោះប្រជា ការពារ គឺជា​ប្រជា​ពលរដ្ឋ​ដែល​រស់នៅដោយផ្ទាល់ជាមួយក្រុមគ្រួសារ នៃបងប្អូនក្នុងភូមិ ឃុំ ហើយបាន ដឹង​ច្បាស់​អំពី​ស្ថានភាព មុខរបរ និងការរស់ ដែលស្ថិតនៅជិតបំផុតផងដែរ។ ជាមួយគ្នានេះប្រជាការពារ បានរួមចំណែកផ្តល់នូវដំណឹងមិនប្រក្រតីដែលបានកើតឡើងក្នុងមូលដ្ឋាន មានដូចជា បទ​ល្មើស​គ្រឿង​ងញៀន ក្មេងទំនើង ដែលធ្វើសមត្ថកិច្ចកំណត់មុខសញ្ញា និងបង្ក្រាបបានជាបន្តបន្ទាប់។

ឯកឧត្តម បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់ប្រជា ការពារទាំងអស់ និងធ្វើការ​គាំនូវ​សកម្មភាព​ដ៏ប្រសើរក្នុងឆន្ទះរួមគ្នាអភិវឌ្ឍន៍ និងការថែរក្សាសន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងសូមឲ្យប្រជាការពារ​ព្រម​ទាំង​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្តន៍​គោល​នយោបាយ​ភូមិមានសុវត្ថិភាពក្នុងមូលដ្ឋានជារៀងរហូត។ ជាមួយគ្នានេះប្រជាការពារ បាន​លើក​ដែរ​ថា បើទោះបីជាពួកគាត់មិនមានប្រាក់ខែក្តី ប៉ុន្តែពួកនៅតែ ពេញចិត្ត ស្ម័គ្រចិត្ត​ការពារស​ន្តិសុខ​នៅ​ក្នុង​មូលដ្ឋានរបស់ពួកគាត់ដើម្បីឲ្យ ប្រជាពលរដ្ឋនៅក្នុងភូមិរស់នៅដោយ មិនព្រួយបារម្ភ​ ស្រប​តាម​គោល​នយោបាយរបស់រាជ រដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាត់តាំងចលនាការពាសន្តិសុខមាតុភូមិ ឬហៅថាប្រជាការពារ ក្នុង​គោលដៅពង្រឹងវិធានការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និង​ធ្វើការអនុវត្តគោលនយោបាយភូមិមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពកើនឡើងទ្វេរដង ជា​ពិសេស គឺបំផុសនូវស្មារតីស្រឡាញ់ជាតិ មាតុភូមិ របស់ពលរដ្ឋគ្រប់រូបឲ្យចេះសាមគ្គី និង​មាន​មនសិការ​ខ្ពស់ ក្នុងសកម្មភាពចូលរួមអភិវឌ្ឍន៍ និងថែរក្សាសន្តិសុខក្នុងមូលដ្ឋានរៀងៗខ្លួន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm