ប្រធានរដ្ឋសភាកម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងការភ្ជាប់​ទំនាក់​ទំនង​ប្រជាជន និងប្រជាជនប្រទេសទាំងពីរ

2024/10/20 07:37:10 pm        213

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទទួលទានអាហារពេលព្រឹក​ពិភាក្សា​ការងារ​ជា​មិត្តភាព​ជាមួយ ឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ័រ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្ត នៃព្រះរាជាណាចក្រថៃ នៅក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅក្នុងប្រទេសឡាវ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ជំនួបទ្វេភាគីនាឱកាសពេលនេះ បង្ហាញពីការអនុវត្ដជាក់ស្តែងនូវអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ ក្នុងពេលដែលសម្តេចរដ្ឋសភាធិបតីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១១-១២ ខែកក្កដា កន្លងទៅ។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៍រឹងមាំរវាងប្រទេសទំាងពីរ រដ្ឋសភាប្រទេសទំាងពីរ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរផងដែរ។ ការជួបប្រាស្រ័យទាក់ទងជាមួយគ្នាគឺជាចំនុចវិជ្ជមានដ៏ល្អនៅក្នុងការពង្រឹងសន្តិភាព វិបុលភាពនិងការរីកចម្រើនប្រកបដោយចីរភាព មិនត្រឹមសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែសម្រាប់តំបន់និងសកលផងដែរ។

ឯកឧត្តម វ៉ាន់ មូហាម៉ាត់ណ័រ មៈថា សម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភាសារជាថ្មីនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា កាលពីអំឡុងពេលចូលរួមកិច្ចប្រជុំទល់មុខរវាងអាស៊ាននិងអាយប៉ាកាលពីសប្តាហ៍កន្លងទី ឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ឯកឧត្តមប្រធានរដ្ឋសភាថៃបានសម្តែងការគំាទ្រនិងអបអរសាទរចំពោះគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ដែលកំពុងឈានឆ្ពោះទៅកាន់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋថៃប្រមាណ២លាននាក់ បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅ ហើយអ្នកវិនិយោគទុនថៃពេញចិត្តនៅក្នុងការវិនិយោគនៅកម្ពុជា ពីព្រោះពួកគេទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលថៃបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ នៅក្នុងកិច្ចការពារ គំាទ្រពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានថ្លែងអំណរគុណដល់ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលថៃ ដែលបានគំាពារពលករខ្មែរ កំពុងធ្វើការនៅក្នុងប្រទេសថៃ។ សម្តេចបានថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានសិក្សានៅប្រទេសថៃ ព្រមទាំងបានបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាចំនួនពីរនៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពនៅខេត្តរតនគីរី។

នៅក្នុងឱកាសនោះ សម្តេចបានពាំនាំមកនូវបណ្តាំសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំប្រទេសថៃផងដែរ ។ សម្តេចរដ្ឋសភាធិបតីក៏បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ផែ ថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលត្រូវបានព្រះមហាក្សត្រថៃបានឡាយព្រះហស្ថលេខាតែងតាំងជានាយករដ្ឋមន្រ្តី កាលពីទី១៦ ខែសីហា ឆ្នាំ២០២៤។

សម្តេចប្រធានរដ្ឋសភាបានស្នើដល់ឯកឧត្តមវ៉ាន់ មូហាម៉ាត់ ណ័រ មៈថា កៀរគរអ្នកវិនិយោគទុននិងទេសចររបស់ថៃមកទស្សនានិងវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្តេចបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ពិសេសតាមបន្ទាត់ព្រំដែននៃប្រទេសទំាងពីរដើម្បីបង្កភាពងាយស្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ហើយរំពឹងថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរនឹងសម្រេចបាន១៥ ពាន់លានដុល្លារ។

ថ្នាក់ដឹកនាំប្រធានរដ្ឋសភាទំាងពីរបន្តប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជានិងថៃឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀតទំាងក្របខណ្ឌទ្វេភាគីនិងពហុគីភាគី តាមរយៈការអនុវត្តអនុស្សរណៈ នៃការយោគយល់ ដែលបានចុះហត្ថលេខា ទទួលបានលទ្ធផលជាក់ស្ដែង រួមចំណែកដល់ការអនុវត្ដ ”កិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្រ្ដ” រវាងកម្ពុជានិងថៃដោយយកពលរដ្ឋជាស្នូល។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តាមព្រំដែនដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន ព្រមទាំងវាយតម្លៃខ្ពស់លើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm