បញ្ជាការដ្ឋានកងទ័ពពិសេស ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ កម្មករកម្មការិនីព្រះសង្ឃ ខណ្ឌពោធិ៍សែនជ័យ

2021/10/12 06:43:23 pm        412

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី និងព្រះសង្ឃ រស់នៅក្នុងសង្កាត់ទាំង៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ពីបញ្ជាការដ្ឋានកងទ័ពពិសេស នៃក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-19 នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC។

ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការដ្ឋានទ័ពពិសេស មាន​ប្រសាសន៍ថា ក្នុងស្ថានភាពដ៏លំបាកនេះ និងដើម្បីការពារ ទប់ស្កាត់ ការរីករាលដាល​ជំងឺ​ឆ្លងដ៏កាចសាហាវ វីរុសកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ​ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។

ទន្ទឹមគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងព្រះសង្ឃ មកទទួលការចាក់វ៉ាក់​សាំង​ដូសទី៣ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងដូសជំរុញនាព្រឹកនេះ ពិតជា​មាន​សារៈសំខាន់ខ្លាំង​ណាស់សម្រាប់អាយុជីវិតរបស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ហើយអ្វីដែលសំខាន់ទៀតនោះ គឺបងប្អូនប្រជាពលរដ្ឋយើងអាចឆាប់បានវិលត្រឡប់​ទៅ​រកការរស់នៅតាមបែបគន្លងថ្មី និងការប្រកបអាជីវកម្មផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពក្នុងគ្រួសារ មានការប្រសើរឡើងវិញផងដែរ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ មាន​រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមផែនការ​ដឹកនាំប្រកបដោយភាព​ម៉ឺងម៉ាត់ ​បំផុតរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយបញ្ជាការដ្ឋានការពារអាកាស និងកងទ័ពជើងគោក អំពាវនាវបងប្អូនប្រជាពលរដ្ឋមានទីលំនៅក្នុងសង្កាត់ទាំង០៧ នៃ​ខណ្ឌពោធិ៍សែនជ័យ ដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ រួចរាល់ សូមអញ្ជើញ​មកទទួល​វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់​សាំង​២ដូសរួចរាល់ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំង២ដូសរួចរាល់ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធនានា ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់​ពីម៉ោង១៣:០០នាទី ដល់ម៉ោង១៦:៣០នាទី៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm