លោក Kim Jong-un និយាយ​ថា​ អាមេរិក​គឺជា ​“ដើមចម​”​ បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​

2021/10/12 06:48:16 pm        391

​កូរ៉េខាងជើង​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ​មេដឹកនាំ​កូរ៉េខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​លោក Kim Jong-un បាន​ស្តី​បន្ទោស​សហរដ្ឋអាមេរិក​ចំពោះ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដោយ​ហៅថា​ជា ​“ដើមចម​” បង្ក​ឲ្យ​មាន​អស្ថិរភាព​រហូតមកដល់​សព្វ​ថ្ងៃនេះ​។ ​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាលផ្លូវ​ការ​កូរ៉េ (KCNA) បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក Kim បាន​អះអាង​នៅ​ក្នុង​សុន្ទរកថា​បើក​ចំហរ​មួយ​នៅ​ឯ​ពិព័រណ៍​ការពារ​ជាតិ។​

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden បាន​និយាយ​ដដែលៗ​ថា ​ខ្លួន​មិន​មាន​ចេតនា​បង្ក​អរិភាព​ជាមួយ​កូរ៉េខាងជើង​ទេ ប៉ុន្តែ​មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះ​បាន​ប្រាប់​ពិព័រណ៍​ស្វ័យ​ការពារ​ឆ្នាំ​២០២១ (Self-Defence 2021 exhibition)​ ថា ​លោក​ពិតជា​ចង់​ដឹង​ណាស់​ថា ​តើ​មាន​មនុស្ស​ ឬ​ប្រទេស​ប៉ុន្មាន​ដែល​ជឿ​សម្ដី​របស់​សហរដ្ឋអាមេរិក​។ ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន KCNA លោក​បាន​បន្ថែម​ថា គ្មាន​មូលដ្ឋាន​នៅ​ក្នុង​សកម្មភាព​របស់​ពួកគេ​ដើម្បី​ឲ្យ​គេ​ជឿ​ជាក់​ថា ​ខ្លួន​ពុំ​មាន​អរិភាព​នោះ​ទេ។​ សុន្ទរកថា​របស់​លោក Kim បាន​កើតឡើង ​បន្ទាប់ពី​កូរ៉េខាងជើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ បាន​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​នាំ​ផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​បាញ់​ចេញ​រថភ្លើង ហើយ​ជា​អ្វី​ដែល​ខ្លួន​និយាយ​ថា ​ជា​ក្បាល​គ្រាប់​ល្បឿន​លឿន​ជាង​សំឡេង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        222
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        263
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm